UN៖ សង្រ្គាម និងការបិទខ្ទប់របស់អ៊ីស្រាអែល បង្កើតជាវិបត្តិរដូវរងា សម្រាប់ជនជាតិប៉ាឡេស្ទីន នៅហ្កាហ្សា

2025/12/30 10:54:53 pm        75

ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ២៣៥.០០០នាក់ នៅតំបន់ហ្កាហ្សា បានរងផលប៉ះពាល់ដោយវិបត្តិរដូវរងា «បង្កើតឡើងដោយកត្តាមនុស្ស» ដែលបណ្តាលមកពីសង្រ្គាមរបស់អ៊ីស្រាអែល ការផ្លាស់ទីលំនៅដ៏ធំ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ខណៈប្រព័ន្ធអាកាសសម្ពាធទាប បានបក់បោកលើដែនដីដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទំរួទៅហើយ។

អគ្គស្នងការ UNRWA លោក Philippe Lazzarini បានរៀបរាប់ប់នៅលើបណ្ដាញសង្គម X កាលពីថ្ងៃចន្ទ (ទី២៩ ខែធ្នូ) ថា៖ «សង្រ្គាមជាច្រើនខែ និងការផ្លាស់ទីលំនៅ បានបង្ខំប្រជាជននៅតំបន់ហ្កាហ្សាឲ្យរស់នៅក្នុងបំណែកបាក់បែកជាជម្រកបណ្តោះអាសន្ន ឬនៅក្នុងតង់មិនរឹងមាំល្អ»។

លោក Lazzarini បានសង្កត់ធ្ងន់ថា៖ «ខណៈពេលដែលព្យុះ Byron ដែលបានបោកបក់លើតំបន់ហ្កាហ្សា កាលពីថ្ងៃទី១០ ខែធ្នូ គឺជាគ្រោះថ្នាក់ធម្មជាតិ ផលវិបាករបស់វាកើតឡើងដោយកត្តាមនុស្ស»។

លោក Lazzarini បានឲ្យដឹងបន្ថែមថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបង្កឡើងដោយប្រព័ន្ធអាកាសធាតុសម្ពាធទាប បានបណ្តាលឲ្យមានការដួលរលំអគារចំនួន ១៧ខ្នង និងការខូចខាតទាំងស្រុង ឬដោយផ្នែក ចំពោះតង់ ឬជម្រកបណ្តោះអាសន្នជាង ៤២.០០០ ហើយប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់ ២៣៥.០០០នាក់ នៅចន្លោះថ្ងៃទី១០ និងទី១៧ ខែធ្នូ។

លក្ខខណ្ឌអាកាសធាតុ បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលកំពុងរស់នៅក្នុងតង់ដាច់ដាច ឬអគារហានិភ័យខ្ពស់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងដែលស្ថិតនៅក្រោមការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm