CAMSOC ចាត់​ទុក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​នៅ​សៀមរាប​គឺជា​វេទិកាដ៏​សំខាន់​

2022/03/04 05:11:39 pm        95

​ស៊ី​ហ្គេម៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF-Council) លើកដំបូង​នៅ​កម្ពុជា​នឹង​ត្រូវ​រៀបចំ​នា​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ ខាងមុខនៅ​ខេត្ត​សៀមរាប ខណៈ​មន្ដ្រី​ជាន់​ខ្ពស់នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ចាត់ទុកជា​វេទិកាដ៏​សំខាន់ សម្រាប់​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​តាម​ប្រព័ន្ធ Zoom ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈ​កម្មាធិការ​ជាតិ CAMSOC កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា នេះ​ជា​លើកដំបូង​ហើយដែល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ត្រូវ​រៀបចំ​ដោយផ្ទាល់ មានន័យថា សមាជិក​ទាំងអស់ ត្រូវ​ចូលរួម​ផ្ទាល់​នៅ​កម្ពុជា បន្ទាប់ពី​កិច្ចប្រជុំ​នេះបាន​ធ្វើតាម​ប្រព័ន្ធ Online ជា​យូរ​មកហើយដោយសារ​បញ្ហា​កូ​វីដ​-១៩ ហើយក៏​ជា​លើកដំបូងដែល​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​នេះ បន្ទាប់ពី​ឯកឧត្ដម​បណ្ឌិត ថោង ខុន ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍។​

​ឯកឧត្តម​បន្ដថា កិច្ចប្រជុំ​នេះគឺជា​វេទិកា​ដ៏​សំខាន់សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជា និង​បណ្ដា​ប្រទេស​មា​ជិ​កត្រូវធ្វើ​ការជជែក និង​ពិភាក្សាគ្នាអំពី​វឌ្ឍនភាពនៃ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ពិសេស​ខេត្តសៀមរាបមិន​ត្រឹមតែ​ជា​គោលដៅ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ការប្រកួត​លើ​ប្រភេទ​កីឡា​មួយចំនួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​សុំ​ភ្លើង​គប់សម្រាប់​ពិធី​បើក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះដែរ។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​នេះអាច​កើតឡើង​នៅ​កម្ពុជា​បាន បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដើ​ម្ប​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ផ្សេងៗក្នុង​ដំណើរ​ឆ្ពោះទៅ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​គ្រោង​ប្រកួត​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm