រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នៅក្នុងឆ្នាំ ២០២៥ ។
លោកបានថ្លែងនៅក្នុងសន្និសីទមួយស្តីពីសកម្មភាពការទូតរបស់ប្រទេសចិន ក្នុងឆ្នាំ ២០២៥ ថា «ទំនាក់ទំនងចិន-រុស្ស៊ីកាន់តែរឹងមាំឡើងៗ ដោយរក្សាបាននូវកម្រិតខ្ពស់នៃការអភិវឌ្ឍដែលមានស្ថិរភាព»។
លោក វ៉ាង បានបន្ថែមថា៖«ទំនាក់ទំនងរវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងឆ្នាំប្រវត្តិសាស្ត្រនេះ បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការជឿទុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ»។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានបញ្ជាក់ថា ទីក្រុងប៉េកាំងសង្ឃឹមថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងមានចំណងផ្លូវច្បាប់លើអ៊ុយក្រែន នឹងត្រូវសម្រេចបាន។
លោកបានចង្អុលបង្ហាញថា៖«ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិនេះ ខណៈដែលខ្លួនសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ យូរអង្វែង និងមានចំណងផ្លូវច្បាប់ នឹងត្រូវ សម្រេចបាន ដែលនឹងដោះស្រាយមូលហេតុឫសគល់នៃជម្លោះនេះ និងធានាបាននូវសន្តិភាព និងស្ថិរភាពរយៈពេលវែងនៅអឺរ៉ុប»៕
