សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មថ្មីកាលពីថ្ងៃព្រហស្បតិ៍លើមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងអ្នកផ្សេងទៀតនៅក្នុងរង្វង់ផ្ទៃក្នុងរបស់ប្រធានាធិបតីលោក Vladimir Putin ខណៈកងកម្លាំងរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Biden និយាយថា លោកកំពុងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើមនុស្សជិតស្និទ្ធជាមួយលោក Putin។ ទណ្ឌកម្មថ្មីនេះផ្តោតទៅលើអ្នកនាំពាក្យរបស់លោក Putin គឺលោក Dmitry Peskov និងលោក Alisher Burhanovich Usmanov ជាបុគ្គលមានទ្រព្យបំផុតម្នាក់របស់រុស្ស៊ី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Putin។ ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសថា ក្រសួងកំពុងដាក់បម្រាមទិដ្ឋាការលើមន្ត្រីរុស្ស៊ី ១៩នាក់ និងសមាជិកគ្រួសាររបស់ពួកគេ និងអ្នកជិតស្និទ្ធ។ សេតវិមានបានចាត់ទុកលោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងថា ជាអ្នកផ្សព្វផ្សាយកំពូលម្នាក់នៃការឃោសនារបស់លោក Putin។ លោក Biden និយាយថា គោលបំណងនៃទណ្ឌកម្មគឺដើម្បីរក្សាយុទ្ធនាការផលប៉ះពាល់លើសេដ្ឋកិច្ច រួមខ្លាំងបំផុតរបស់លោក Putin ក្នុងប្រវត្តិសាស្ត្រទាំងអស់ ហើយលោកគិតថា កំពុងដំណើរការបានល្អលើការដាក់ទណ្ឌកម្មនេះ៕
អត្ថបទ៖ ប៊ុនថន