លោក Rashad Muhammad al-Alimi ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីយេម៉ែន បានសម្រេចផ្តាច់កិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយប្រទេសអារ៉ាប់រួម ដោយសារតែសកម្មភាពរបស់ក្រុមបំបែកខ្លួន នៅក្នុងសាធារណរដ្ឋភាគខាងកើត។ នេះបើយោងតាមក្រឹត្យមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ SABA របស់សាធារណរដ្ឋនេះ។
ឯកសារនេះចែងថា៖«ការសម្រេចនេះ គឺត្រូវបានធ្វើឡើង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយប្រទេសអារ៉ាប់រួម»។ ប្រទេសយេម៉ែនក៏បានទាមទារឲ្យអារ៉ាប់រួមដកកងកម្លាំង និងបុគ្គលិកបច្ចេកទេសទាំងអស់របស់ខ្លួន ចេញពីសាធារណរដ្ឋនេះ ក្នុងរយៈពេល ២៤ ម៉ោង៕

