កោះ Ibiza បានមើលឃើញព្យុះទឹកកកដ៏អាក្រក់មួយកាលពីថ្ងៃចន្ទ គឺជាហេតុការណ៍អាកាសធាតុដ៏កម្រសម្រាប់កោះនៅក្នុងសមុទ្រមេឌីទែរ៉ាណេមួយនេះ ស្របពេលដែលព្យុះវាយប្រហារតំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូងអេស្ប៉ាញ កាលពីសប្តាហ៍កន្លងទៅ ។

ភ្លៀងដ៏គំហុកបានជន់លិចខេត្តភាគខាងត្បូង និងខេត្តភាគខាងកើតអេស្ប៉ាញ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះ មនុស្ស ៣នាក់ បានស្លាប់កាលពីល្ងាចថ្ងៃចន្ទ ពេលដែលទឹកជន់ហូរនាំយករថយន្ត និងទោចចក្រយានយន្តជាច្រើនគ្រឿងរបស់ពួកគេ ហើយក្រុមអាជ្ញាធរ ព្រមានឲ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ។
នៅតំបន់ Valencia ជាទីដែលកើតមានទឹកជំនន់កាលពីខែតុលា ឆ្នាំមុន សម្លាប់មនុស្សជាង ២២០នាក់ ហើយនិងបណ្តាលឲ្យខូចខាតប្រាក់រាប់ពាន់លានអឺរ៉ូ ក្រុមអាជ្ញាធរ បានចេញការព្រមានកម្រិតពណ៌ក្រហមទៅកាន់ទូរស័ព្ទរបស់ប្រជាជន កាលពីល្ងាចថ្ងៃអាទិត្យ ឲ្យពួកគេកុំចេញក្រៅ និងស្នាក់នៅទីទួលសុវត្ថិភាព ៕
