នាក់ងារព័ត៌មានរដ្ឋ KCNAរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានបើកពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាង បង្ហាញឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទ ។រូបភា
ពវីដេអូឃ្លីបចេញដោយ KCNAដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាន ឃើញមានចាប់ពីគ្រឿងចក្រនិងឧបករណ៍ចល័តទ្រង់ទ្រាយធំ រហូតដល់គំរូរោងចក្រខ្នាតតូច និងកម្មវិធីទូរស័ព្ទ ។ KCNA រាយការណ៍ថា ពិព័រណ៍នេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ។លោក Jon
gGyong គឺជាអនុប្រធានគណៈកម្មការបច្ចេកវិទ្យានិងវិទ្យាសាស្រ្តរដ្ឋកូរ៉េខាងជើង និយាយថា គោលបំណងនៃពិព័រណ៍នេះ គឺដើម្បីចែករំលែកនិងផ្សព្វផ្សាយសមិទ្ធផល និងបទពិសោធន៍ដែលពួកយើងទទួលបាន ផ្តល់ឱកាសសំខាន់ ដើម្បីលើកឡើងពីកិច្ចការសំខាន់ដាក់ចេញនៅសមាជលើកទី៩របស់គណបក្សពលករកូរ៉េ តាមរយៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។KCNA រាយការ
ណ៍ថា សមិទ្ធិផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពីស្ថាប័នសហគ្រាស និងអង្គការជាង ៣៦០កន្លែង ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍នេះ ៕