ក្រុមគ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ បានជួបជុំគ្នាកាលពីថ្ងៃចន្ទនៅលើឆ្នេរសមុទ្រស្ថិតនៅភាគខាងត្បូងទីក្រុង Lima ដើម្បីធ្វើពិធីសាសនាឆ្នាំថ្មីប្រចាំឆ្នាំរបស់ពួកគេ ជាមួយនឹងការទស្សន៍ទាយសម្រាប់ឆ្នាំ ២០២៦ រួមទាំងការដួលរលំរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងជំងឺធ្ងន់ធ្ងររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ស្លៀកពាក់ឯកសណ្ឋានពិធីបុណ្យប្រពៃណីចម្រុះពណ៌ គ្រូវេទមន្តរាប់សិបនាក់ និងគ្រូព្យាបាលរោគ បានជួបជុំគ្នានៅឆ្នេរខ្សាច់ Agua Dulce ស្ថិតនៅក្នុងស្រុក Chorrillos ដើម្បីធ្វើពិធីសាសនានៅមាត់សមុទ្រ ។
ពួកគេបានបធ្វើអាសនៈ តុបតែងដោយរូបថតរបស់មេដឹកនាំពិភពលោក រួមទាំងលោក Trump, Maduro ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ហ៊ុមព័ទ្ធដោយផ្កា ស្លឹកកូកា លលាដ៏ក្បាល និងអុជធូប ។
លោក Juan de Dios Garcia ដែលជាគ្រូវេទមន្តម្នាក់ និយាយថា នៅឆ្នាំ ២០២៦ ពួកយើងនឹងមើលឃើញលោក Nicolas Maduro ចុះចាញ់ ។
គ្រូវេទមន្តទាំងនេះ គ្រវីផ្កាលើរូបថតលោកប្រធានាធិបតី Trump ហើយទស្សន៍ទាយថា មេដឹកនាំរូបនេះ នឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្នុងឆ្នាំ ២០២៦ ។
នៅលើកំណត់ហេតុសុទិដ្ឋិនិយមជាងនេះ លោក Garcia បានទស្សន៍ទាយពីការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ លោកមើលឃើញជម្លោះមួយនេះ នឹងបញ្ចប់ ពួកគេនឹងលើកទង់សន្តិភាព ។
ពិធីសាសនានេះ រៀបចំប្រចាំឆ្នាំនៅដំណាច់ខែធ្នូ រួមទាំងការទស្សន៍ទាយពីរបត់នយោបាយក្នុងស្រុកផងដែរ ។ លោក García ទស្សន៍ទាយថា មេដឹកនាំក្រុមប្រឆាំងលោក Keiko Fujimori នឹងក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០២៦ ៕