សង្គ្រាមមានសន្ទុះខ្លាំងជាងការជំរុញសន្តិភាព ខណៈរុស្ស៊ី-អ៊ុយក្រែន ចោទប្រកាន់ដាក់គ្នា

2025/12/31 08:30:19 am        69

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ៣០ធ្នូថាជំហររបស់ខ្លួននឹងកាន់តែតឹងរ៉ឹងជាងមុនក្នុងការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបន្ទាប់ពីចោទប្រកាន់ទីក្រុងគីវពីការវាយប្រហារលើលំនៅដ្ឋានប្រធានាធិបតីរុស្ស៊ី ជាការចោទប្រកាន់មួយ ដែលទីក្រុងគីវនិយាយថាគ្មានមូលដ្ឋាន និងមានបំណងអូសបន្លាយជម្លោះ។  

អ៊ុយក្រែនបានលើកឡើងថាការចោទប្រកាន់របស់រុស្ស៊ីគឺជា ការកុហក ដែលមានគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារបន្ថែមទៀតលើអ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបាននិយាយកាលពីថ្ងៃអង្គារថារុស្ស៊ីពុំបានផ្តល់ភស្តុតាងណាមួយទេ ព្រោះគ្មានភស្តុតាង។

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ទីក្រុងគីវបានវាយប្រហារលំនៅដ្ឋានប្រធានាធិបតីមួយនៅក្នុងតំបន់ Novgorod ដោយយានដ្រូនវាយប្រហារចម្ងាយឆ្ងាយចំនួន ៩១ គ្រឿង។វិមានក្រឹមឡាំង និយាយថាខ្លួននឹងសងសឹក និងពិនិត្យឡើងវិញនូវជំហរចរចារបស់ខ្លួន ប៉ុន្តែនឹងមិនបោះបង់ចោលការចរចាលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបាននោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា សកម្មភាពភេរវកម្មនេះមានគោលបំណងបំផ្លាញដំណើរការចរចា។ ផលវិបាកការទូតនឹងធ្វើឱ្យជំហរចរចារបស់សហព័ន្ធរុស្ស៊ីកាន់តែតឹងរ៉ឹង។

ជំហរចរចាដ៏តឹងរ៉ឹងនឹងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២៕

អត្ថបទដែលទាក់ទង

ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅសូម៉ាលី បន្ទាប់ពីអ៊ីស្រាអែល ទទួលស្គាល់ដែនដី Somaliland
2025/12/31 11:25:46 am        2
ទីក្រុងគីវ៖ រុស្ស៊ី វាយប្រហារកំពង់ផែសមុទ្រខ្មៅ និងនាវាស៊ីវិលរបស់អ៊ុយក្រែន
2025/12/31 11:23:09 am        1
ប្រមុខការទូតចិនរិះគន់ការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ក្នុងចំនួនខ្ពស់បំផុត ស្របពេលធ្វើសមយុទ្ធនៅជិតកោះនេះ
2025/12/31 11:15:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅសូម៉ាលី បន្ទាប់ពីអ៊ីស្រាអែល ទទួលស្គាល់ដែនដី Somaliland

2025/12/31 11:25:46 am
​ទីក្រុងគីវ៖ រុស្ស៊ី វាយប្រហារកំពង់ផែសមុទ្រខ្មៅ និងនាវាស៊ីវិលរបស់អ៊ុយក្រែន
2025/12/31 11:23:09 am
​ប្រមុខការទូតចិនរិះគន់ការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ក្នុងចំនួនខ្ពស់បំផុត ស្របពេលធ្វើសមយុទ្ធនៅជិតកោះនេះ
2025/12/31 11:15:54 am
​កសិករប៉ូឡូញ ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សាររួមអាមេរិកឡាទីន
2025/12/31 11:05:00 am
​អន្តរជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ «ដ៏មហន្តរាយ» ជាថ្មីនៅតំបន់ហ្កាហ្សា
2025/12/31 10:52:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/30 03:48:29 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am