ការវាយប្រហារនៅយេម៉ែន បង្ហាញពីភាពមិនទុកចិត្តគ្នាយ៉ាងខ្លាំងរវាងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម

2025/12/31 09:22:55 am        65

អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃអង្គារ (៣០ ធ្នូ) បានប្រកាសពីការដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងជំហានមួយដែលអាចជួយបន្ថយការប្រឈមមុខដាក់គ្នារវាងអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែចំណុចនេះក៏បានបង្ហាញឱ្យឃើញពីកំណើនភាពមិនទុកចិត្តគ្នាយ៉ាងខ្លាំងរវាងមហាអំណាចប្រេងឈូងសមុទ្រទាំងពីរ ដែលមានការខ្វែងគំនិតជាយូរមកហើយ នេះបើតាមអត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័រ។

ការវាយប្រហារតាមអាកាសដោយក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត កាលពីព្រឹកថ្ងៃអង្គារ លើកំពង់ផែ Mukalla ភាគខាងត្បូងយេម៉ែន ត្រូវបានបន្តពីក្រោយ ដោយការអំពាវនាវឱ្យកងកម្លាំងអារ៉ាប់រួមទាំងអស់ ចាកចេញពីយេម៉ែន និងសេចក្តីថ្លែងការណ៍មួយពីទីក្រុងរីយ៉ាដ ដែលនិយាយថា សន្តិសុខជាតិរបស់ខ្លួនគឺជាបន្ទាត់ក្រហម។

អារ៉ាប់រួម និយាយថា ខ្លួនភ្ញាក់ផ្អើលខ្លាំងចំពោះការវាយប្រហារនេះ ប៉ុន្តែមិនយូរប៉ុន្មានក៏បានប្រកាសថា ខ្លួនកំពុងដកកងកម្លាំងនៅសេសសល់ ចេញពីយេម៉ែន ដើម្បីសុវត្ថិភាពរបស់ពួកគេ។

វិបត្តិនេះ — ដែលបង្កឡើងដោយការរុលទៅមុខពីពួកផ្ដាច់ខ្លួនគាំទ្រដោយអារ៉ាប់រួម ឆ្លងកាត់ភាគខាងត្បូងប្រទេសយេម៉ែន កាលពីដើមខែធ្នូ — បានទម្លាយឱ្យឃើញនូវការបែកបាក់ជាច្រើនឆ្នាំរវាងមហាអំណាចឈូងសមុទ្រទាំងពីរ លើរឿងរ៉ាវស្ទើរតែគ្រប់យ៉ាង រាប់ចាប់ពីកូតាប្រេង រហូតដល់ឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ការប៉ះទង្គិចគ្នាណាមួយបន្ថែមទៀតរវាងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម នឹងបង្កផលអាក្រក់ផ្នែកហិរញ្ញវត្ថុដល់ឈូងសមុទ្រដ៏មានឥទ្ធិពល ដែលមានមោទនភាពចំពោះខ្លួនឯង ថាជាដែនកោះដ៏ស្ថិរភាព នៅក្នុងទឹកដីតំបន់មជ្ឈិមបូព៌ាដ៏ចលាចល៕

អត្ថបទដែលទាក់ទង

ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅសូម៉ាលី បន្ទាប់ពីអ៊ីស្រាអែល ទទួលស្គាល់ដែនដី Somaliland
2025/12/31 11:25:46 am        2
ទីក្រុងគីវ៖ រុស្ស៊ី វាយប្រហារកំពង់ផែសមុទ្រខ្មៅ និងនាវាស៊ីវិលរបស់អ៊ុយក្រែន
2025/12/31 11:23:09 am        1
ប្រមុខការទូតចិនរិះគន់ការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ក្នុងចំនួនខ្ពស់បំផុត ស្របពេលធ្វើសមយុទ្ធនៅជិតកោះនេះ
2025/12/31 11:15:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅសូម៉ាលី បន្ទាប់ពីអ៊ីស្រាអែល ទទួលស្គាល់ដែនដី Somaliland

2025/12/31 11:25:46 am
​ទីក្រុងគីវ៖ រុស្ស៊ី វាយប្រហារកំពង់ផែសមុទ្រខ្មៅ និងនាវាស៊ីវិលរបស់អ៊ុយក្រែន
2025/12/31 11:23:09 am
​ប្រមុខការទូតចិនរិះគន់ការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ក្នុងចំនួនខ្ពស់បំផុត ស្របពេលធ្វើសមយុទ្ធនៅជិតកោះនេះ
2025/12/31 11:15:54 am
​កសិករប៉ូឡូញ ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សាររួមអាមេរិកឡាទីន
2025/12/31 11:05:00 am
​អន្តរជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ «ដ៏មហន្តរាយ» ជាថ្មីនៅតំបន់ហ្កាហ្សា
2025/12/31 10:52:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/30 03:48:29 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am