ក្រុមចោរចូលប្លន់ធនាគារនៅអាល្លឺម៉ង់ ដោយលួចសាច់ប្រាក់ និងវត្ថុមានតម្លៃ អស់ប្រហែល ៣៥លានដុល្លារ

2025/12/31 05:02:24 pm        204

នគរបាលអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃអង្គារ (៣០ ធ្នូ) ថា ចោរមួយក្រុម បានប្រើម៉ាស៊ីនខួងធុនធំ ដើម្បីខួងទម្លាយចូលទៅក្នុងបន្ទប់សុវត្ថិភាពរបស់ធនាគារដាក់ប្រាក់សន្សំមួយកន្លែងក្នុងប្រទេសអាល្លឺម៉ង់ ហើយលួចយកសាច់ប្រាក់សុទ្ធ មាស និងគ្រឿងអលង្ការ ដែលមានតម្លៃប្រហែល ៣០លានអឺរ៉ូ (ប្រមាណ ៣៥ លានដុល្លារអាមេរិក)។

ខណៈដែលឧក្រិដ្ឋជននៅតែមិនទាន់ចាប់ខ្លួនបាន អតិថិជនធនាគាររាប់រយនាក់ កំពុងព្រួយបារម្ភហើយបានប្រមូលផ្តុំគ្នានៅខាងក្រៅសាខាធនាគារនៅថ្ងៃអង្គារដដែលនោះ ដើម្បីទាមទារព័ត៌មានលម្អិត ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។ យោងតាមនគរបាលបានឱ្យដឹងថា ក្រុមចោរបានខួងជញ្ជាំងបេតុងយ៉ាងក្រាស់ចេញពីចំណតរថយន្ត ទម្លុះចូលទៅក្នុងឃ្លាំងសុវត្ថិភាពនៃធនាគារដាក់ប្រាក់សន្សំឈ្មោះ Sparkasse នៅភាគខាងលិចទីក្រុង Gelsenkirchen។

ក្រុមអ្នកស៊ើបអង្កេតសង្ស័យថា ឧក្រិដ្ឋជនទាំងនោះបានចំណាយពេលភាគច្រើននៃចុងសប្តាហ៍ នៅខាងក្នុងឃ្លាំងសុវត្ថិភាព ដើម្បីទម្លាយប្រអប់ដាក់ប្រាក់។ ចោរកម្មនេះត្រូវបានគេដឹង បន្ទាប់ពីសំឡេងកណ្ដឹងរោទិ៍អគ្គិភ័យបន្លឺឡើងនៅព្រឹកព្រលឹមថ្ងៃចន្ទ ហើយសេវាសង្គ្រោះបន្ទាន់បានរកឃើញរន្ធដ៏ធំដែលចោរបានខួង។

សាក្សីរាយការណ៍ថា ពួកគេបានឃើញបុរសជាច្រើននាក់ កាន់កាបូបធំៗនៅក្នុងជណ្តើរនៃចំណតរថយន្ត អំឡុងពេលយប់ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។ នគរបាលនិយាយថា ប្រអប់ជាង ៣.០០០ប្រអប់ដែលត្រូវបានលួច មានតម្លៃធានារ៉ាប់រងជាមធ្យម ១០.០០០អឺរ៉ូក្នុងមួយប្រអប់ ហើយដូច្នេះបានប៉ាន់ប្រមាណថា ការខូចខាតមានប្រហែល ៣០លានអឺរ៉ូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm