កសិករប៉ូឡូញ ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សាររួមអាមេរិកឡាទីន

2025/12/31 06:05:00 pm        105

ប្រជាកសិករប៉ូឡូញ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃអង្គារ (៣០ ធ្នូ) នៅទីតាំងជាង ១៦០កន្លែងទូទាំងប្រទេស ដោយតវ៉ាប្រឆាំងនឹងផែនការកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្លុកអឺរ៉ុប និងប្លុកអាមេរិកខាងត្បូង ឬត្រូវគេស្គាល់ថា កិច្ចព្រមព្រៀងទីផ្សាររួមអាមេរិកឡាទីន (Mercosur) ដែលពួកកសិករបាននិយាយថា គំរាមកំហែងដល់វិស័យកសិកម្មប៉ូឡូញ សហគមន៍ជនបទ និងសន្តិសុខស្បៀងជាតិ។

អ្នករៀបចំការតវ៉ាអះអាងថា កិច្ចព្រមព្រៀងនេះនឹងបើកទីផ្សារសហភាពអឺរ៉ុប ដល់ផលិតផលកសិកម្មពីអាមេរិកខាងត្បូង ដែលផលិតក្រោមស្តង់ដារបរិស្ថាន និងបទប្បញ្ញត្តិទាប ដែលធ្វើឱ្យកសិករប៉ូឡូញខាតបង់តម្លៃ និងពន្លឿនការធ្លាក់ចុះនៃកសិដ្ឋានតាមបែបគ្រួសារ។

សកម្មភាពបាតុកម្ម ដែលរៀបចំឡើងដោយក្រុមតវ៉ាកសិករថ្នាក់ជាតិ ត្រូវបានធ្វើឡើងលើដងផ្លូវហាយវេ ផ្លូវល្បឿនលឿន ផ្លូវជាតិ និងចំណុចដឹកជញ្ជូនសំខាន់ៗ។ ការរំខានចរាចរណ៍ត្រូវបានរាយការណ៍នៅកណ្តាលប៉ូឡូញ តំបន់ Pomerania តំបន់ Lodz និង Opole និងនៅរដ្ឋធានីវ៉ាសូវី ខណៈបាតុកម្មបន្ថែមក៏បានផ្ទុះឡើងនៅទីក្រុងផ្សេងទៀតជាបន្តបន្ទាប់ផងដែរ។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងទីផ្សាររួមនេះ នឹងផ្តល់ពន្ធអនុគ្រោះសម្រាប់ការនាំចូលសាច់គោ សាច់បក្សី ផលិតផលទឹកដោះគោ ស្ករ និងសារធាតុអេតាណុល មកពីប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និងបូលីវី ខណៈដែលទំនិញឧស្សាហកម្មអឺរ៉ុប នឹងទទួលបានសិទ្ធិកាន់តែទូលំទូលាយចូលទៅទីផ្សារអាមេរិកខាងត្បូង៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm