កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយថា នាវាស៊ីវិលបំពាក់ទង់ជាតិប៉ាណាម៉ាពីរគ្រឿង គឺនាវា Emmakris III និងនាវា Captain Karam ត្រូវបានវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ខណៈនាវាចូលទៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដើម្បីផ្ទុកស្រូវសាលី។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleksiy Kuleba បាននិយាយថា កងទ័ពរុស្ស៊ី បានវាយប្រហារកំពង់ផែសមុទ្រខ្មៅ Pivdennyi និង Chornomorsk ហើយនាវាស្តុកប្រេងក៏ត្រូវបានវាយប្រហារផងដែរ។ លោកបាននិយាយបន្ថែមថា «នេះគឺជាការវាយប្រហារដែលបានកំណត់គោលដៅមួយផ្សេងទៀតធ្វើឡើងដោយរុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស៊ីវិល។ សត្រូវ កំពុងព្យាយាមរំខានដល់ការដឹកជញ្ជូន និងធ្វើឱ្យស្មុគស្មាញដល់ការដឹកជញ្ជូនតាមនាវា» ប៉ុន្តែទោះបីជាមានការវាយប្រហារក៏ដោយ ក៏កំពង់ផែទាំងពីរនៅតែបន្តដំណើរការ។

ទីក្រុង Odesa និងតំបន់ជុំវិញនោះ គឺជាទីតាំងនៃកំពង់ផែសមុទ្រខ្មៅ ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មបរទេសរបស់អ៊ុយក្រែន និងការរស់រាននៃសេដ្ឋកិច្ចសម័យសង្គ្រាមរបស់ខ្លួន។ អ៊ុយក្រែន គឺជាប្រទេសផលិតនិងជាអ្នកនាំចេញផលិតផលកសិកម្មដ៏សំខាន់មួយនៅលើពិភពលោក។ ក្នុងអំឡុងពេលជិតបួនឆ្នាំនៃសង្គ្រាម តួនាទីរបស់ទីក្រុងOdesa និងកំពង់ផែពីរផ្សេងទៀតរបស់ខ្លួនគឺកំពង់ផែ Pivdennyi និងកំពង់ផែ Chornomorsk ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បានកើនឡើង ខណៈកំពង់ផែអ៊ុយក្រែនផ្សេងទៀតត្រូវបានបំផ្លាញ ត្រូវបានចូលកាន់កាប់ ឬរំខានដោយកងកម្លាំងរុស្ស៊ី។
អ៊ុយក្រែន កំពុងប្រើប្រាស់កាន់តែកើនឡើងយានដ្រូនសមុទ្ររបស់ខ្លួន សម្រាប់ការវាយប្រហារលើនាវាដែលជាប់ពាក់ព័ន្ធជាមួយកងនាវាស្រមោលរបស់រុស្ស៊ី។