សហគមន៍អន្តរជាតិចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមានស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ

2025/12/31 07:03:43 pm        378

បន្ទាប់ពី វីរៈកងទ័ពកម្ពុជាទាំង ១៨រូប បានវិលត្រលប់មកដល់មាតុប្រទេសកម្ពុជា​វិញ​ដោយ​សុវត្ថិភាពនៅព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សហគមន៍អន្តរជាតិបានបង្ហាញការស្វាគមន៍ និង​ចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមាន និងជាការស្ដារទំនុកចិត្តរវាងកម្ពុជា និង​ថៃ​ឡើងវិញ។

ភ្លាមៗក្រោយការដោះលែងវីរៈកងទ័ពកម្ពុជា ប្រទេសអូស្រ្ដាលី ចាត់​ទុក​ការ​ដោះ​លែង​យោធា​កម្ពុជា​ដែលជា​ប់ឃុំ​ទាំង ១៨ នាក់ នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើង​វិញ​នូវ​ការ​ជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និង ថៃ។

ជាមួយគ្នានេះ អូស្ត្រាលី បានជំរុញឱ្យកម្ពុជា និងថៃ បន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិសេស GBC ថ្ងៃទី ២៧ ខែធ្នូ។ ប្រទេសអូស្រ្ដាលីបានសង្គត់ធ្ងន់ថា «សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។

ជាមួយគ្នានេះ អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម Dominic Williams បានបង្ហាញ សេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជាបាន ស្វាគមន៍ទាហានរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ ឯកឧត្តមចាត់ទុកថា នេះជាការ វិវឌ្ឍវិជ្ជមានមួយ។

ឯកឧត្តម អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបញ្ជាក់ថា ចក្រភពអង់គ្លេសបន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជា និងប្រទេសថៃឱ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនរបស់ប្រទេសទាំងពីរ និងដើម្បី កសាងសន្តិភាពយូរអង្វែង។

សូមជម្រាបថា ក្រោយ កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់ភ្លាមនៅនឹងកន្លែង កាលពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC), សហគមន៍អន្តរជាតិនានា និងបណ្ដាប្រទេសជាមិត្ត និងប្រទេសមហាអំណាច បានចេញស្វាគមន៍ចំពោះលទ្ធផលបទឈប់បាញ់ជាវិជ្ជមានមួយនេះ និងជំរុញឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ, អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក ប្រទេសចិន ប្រធានអាស៊ាន និងបណ្ដាប្រទេសជាមិត្តជាច្រើនទៀត បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះការទទួលបានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ បណ្ដាសហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        68
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm