លោក Xi៖ ប្រទេសចិន នឹងជំរុញគោលនយោបាយម៉ាក្រូ កាន់តែបុរេសកម្មជាងមុននៅឆ្នាំ២០២៦

2025/12/31 09:24:19 pm        289

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បានថ្លែងនាថ្ងៃពុធ (៣១ ធ្នូ) នេះថា ប្រទេសចិន នឹងអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែបុរេសកម្មជាងមុន នៅឆ្នាំ២០២៦ ដ៏ខ្លីខាងមុខ ដែលមានគោលបំណងគាំទ្រដល់កំណើនរយៈពេលវែង ដោយសេដ្ឋកិច្ចរបស់ចិន ត្រូវបានរំពឹងថា នឹងសម្រេចគោលដៅកំណើនរបស់ទីក្រុងប៉េកាំង ប្រហែល ៥% នៅឆ្នាំ២០២៥ នេះ។

ក្នុងសុន្ទរកថារបស់លោកនៅពិធីជប់លៀងទឹកតែឆ្នាំថ្មី របស់ក្រុមមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន លោក Xi បានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងដល់ប្រហែល ១៤០ សែនកោដិយ័ន (ប្រមាណ ២០សែនកោដិដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។

នៅក្នុងសុន្ទរកថានោះ លោក Xi បានលើកឡើងថា «សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានរំពឹងថានឹងរីកចម្រើនទៅមុខនៅក្រោមសម្ពាធ... ដែលបង្ហាញពីភាពធន់ និងភាពរស់រវើកយ៉ាងខ្លាំង»។ លោកបន្តថា ចិននឹងលើកកម្ពស់ការកែលម្អគុណភាពប្រកបដោយប្រសិទ្ធភាព និងកំណើនបរិមាណសមហេតុផលនៅក្នុងសេដ្ឋកិច្ច ខណៈរក្សាបាននូវភាពសុខដុមនីយកម្ម និងស្ថិរភាពសង្គម។

សាររបស់លោក Xi បានបញ្ជាក់ជាថ្មីនូវការសន្យារបស់រដ្ឋាភិបាលចិន នាពេលថ្មីៗនេះ ក្នុងការដាក់ចេញវិធានការសម្រាប់ជំរុញប្រាក់ចំណូលរបស់ប្រជាជន និងគាំទ្រដល់ការប្រើប្រាស់ និងការវិនិយោគ ដើម្បីជំរុញកំណើន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm