អាជ្ញាធរចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងតាមរោងចក្រ ដើម្បីធានាការចាក់ដូសជំរុញបានគ្រប់គ្នា

2022/03/04 06:31:59 pm        377

ភ្នំពេញ៖ អាជ្ញាធរតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ កំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញការងារចាក់វ៉ាក់សាំង តាមរយៈការចុះទៅត្រួតពិនិត្យចំនួនអ្នកចាក់វ៉ាក់សាំងតាមរោងចក្រដោយផ្ទាល់ ដើម្បីជំរុញឱ្យកម្មករកម្មការិនីដែលពុំទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ទាំងដូសទី៣ និងដូសទី៤ ត្រូវរួសរាន់ទៅទទួលការចាក់ រឺមានការរៀបចាក់ក្នុងរោងចក្រដោយផ្ទាល់។

អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុង ជំរុញលើការងារចាក់វ៉ាក់សាំង ទាំងការចាក់វ៉ាក់សាំង​ជូនក្មេងៗ និងការចាក់វ៉ាក់សាំងដូសទី ៣ ដូសទី ៤ជូនមនុស្សពេញវ័យផងដែរ។

ពាក់ព័ន្ធនឹងការងារនេះ ការចាក់វ៉ាក់សាំងដូសទី ៣ និងដូសទី ៤ ជូនកម្មករកម្មការិនី ក៏ជាផ្នែក​សំខាន់​ផងដែរ ព្រោះថាទីតាំងរោងចក្រជាទីតាំងប្រមូលផ្ដុំ។

ចំពោះការងារវ៉ាក់សាំងដូសជំរុញសម្រាប់កម្មករ កម្មការិនី អាជ្ញាធរខណ្ឌដង្កោ​ រាជធានីភ្នំពេញ ចុះត្រួតពិត្យ ​នៅតាមរោងចក្រ សហគ្រាស ​នីមួយៗក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីដឹងច្បាស់ពី​ចំនួន​កម្មករកម្មការិនី ដែលបានចាក់ដូសទី​ ៣និងដូសទី៤រួចរាល់ និងចំនួនអ្នកដែលពុំទាន់​បានទៅចាក់​វ៉ាក់សាំង ។

តាមការលើកឡើងរបស់លោក ជ គឹមស៊ អាភិបាលរងខណ្ឌដង្កោ លើកឡើងថា ការចុះត្រួតពិនិត្យ​រោង​ចក្រ​មួយចំនួនមកនេះ ​បានរកឃើញថា​ ចំនួនកម្មករកម្មការិនីភាគច្រើន បានចាក់​វ៉ាក់សាំង​ដូសទី ៣ដូសទី ៤រួចរាល់។ ចំណែកចំនួនអ្នកដែលពុំទាន់បានចាក់ ​គឺមានចំនួនតិចតួចប៉ុណ្ណោះ។

លោក បន្តថា ករណីនេះ គឺអាជ្ញាធរ​ជំរុញទៅរោងចក្របញ្ជូនកម្មករកម្មការិនីទៅទទួលការចាក់​នៅ​ទីតាំងចាក់វ៉ាក់សាំងទាំង ៨ទីតាំងក្នុងខណ្ឌដង្កោ។

ក្នុងករណីដែលរកឃើញថា ​ចំនួនកម្មករកម្មការិនី នៅរោងចក្រណាមួយ មិនទាន់បានចាក់វ៉ាក់សាំង​ដូស​ជំរុញ​ក្នុងចំនួនច្រើន​ អាជ្ញាធរ ​នឹងមានការរៀបចំក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះទៅចាក់វ៉ាក់សាំង​ដល់ទីតាំងរោងចក្រដោយផ្ទាល់។

រាជរដ្ឋាភិបាលកម្ពុជា ​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅទាំងអស់ ​ដោយចាប់រាប់ពី កុមារ​ដែល​មានអាយុចាប់ពី ឆ្នាំឡើងទៅ។

ផ្អែកលើទិន្នន័យរបស់ក្រសួងសុខាភិបាល ​គិតត្រឹមថ្ងៃទី ​ខែមីនាឆ្នាំ ២០២២ គឺកម្ពុជាសម្រេច​បាន​ការ​ចាក់វ៉ាក់សាំងចំនួន ៩១,៦៥ % ​នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់៕អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm