កោះតៃវ៉ាន់ នៅតែប្រុងប្រយ័ត្នខ្ពស់ ខណៈប្រទេសចិន ដកនាវាទៅវិញ បន្ទាប់ពីសមយុទ្ធទ្រង់ទ្រាយធំ

2025/12/31 09:57:02 pm        56

ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ បាននិយាយថា កោះនេះនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុតនៅថ្ងៃពុធ (៣១ ធ្នូ) នេះ បន្ទាប់ពីប្រទេសចិន បានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះ កាលពីអង្គារ ដោយរក្សាមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមសមុទ្ររបស់ខ្លួនឱ្យដំណើរការ ខណៈកំពុងតាមដានសមយុទ្ធកងទ័ពជើងទឹកចិន។

ហ្គេមសង្រ្គាមរបស់ទីក្រុងប៉េកាំង ដែលមានឈ្មោះថា "បេសកកម្មយុត្តិធម៌ ២០២៥" បានមើលឃើញប្រទេសចិន បាញ់រ៉ូកែតរាប់សិបគ្រាប់ឆ្ពោះទៅកាន់ដែនទឹកកោះតៃវ៉ាន់ និងដាក់ពង្រាយនាវាចម្បាំង និងយន្តហោះមួយចំនួនធំនៅជិតកោះនេះ ដែលជាការបង្ហាញកម្លាំងដ៏មហិមា។

មន្រ្តីកោះតៃវ៉ាន់ និយាយថា នាវាចិន កំពុងចាកចេញពីតំបន់នេះហើយ ប៉ុន្តែទីក្រុងប៉េកាំង មិនទាន់ប្រកាសជាផ្លូវការពីការបញ្ចប់សមយុទ្ធនៅឡើយទេ។ មន្ត្រីតៃវ៉ាន់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា នាវាឆ្មាំល្បាតឆ្នេរប្រទេសចិនទាំង ១១គ្រឿង បានចាកចេញពីដែនទឹកក្បែរកោះ ហើយកំពុងបន្តធ្វើដំណើរចេញបន្ថែមទៀត។ មន្ត្រីសន្តិសុខតៃវ៉ាន់ម្នាក់និយាយថា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់សម្រាប់យោធា និងឆ្មាំល្បាតឆ្នេររបស់កោះ នៅតែសកម្ម។

ការហ្វឹកហ្វឺននេះ ដែលជាសមយុទ្ធសង្គ្រាមដ៏ទូលំទូលាយបំផុតរបស់ចិនរហូតមកដល់បច្ចុប្បន្ន គិតតាមតំបន់គ្របដណ្តប់ បានបង្ខំឱ្យកោះតៃវ៉ាន់ លុបចោលជើងហោះហើរក្នុងស្រុករាប់សិបជើង និងបញ្ជូនកម្លាំងដើម្បីត្រួតពិនិត្យ។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន លោកស្រី Zhang Han បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ប្រទេសចិន បានចាត់ទុកសមយុទ្ធនេះថាជា «វិធានការចាំបាច់ និងយុត្តិធម៌» ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm