ហ្វីលីពីនប្រឈមជាមួយនាវាចិន នៅម្ដុំខេត្តភាគខាងជើង ស្រមពេលមានភាពតានតឹង ជុំវិញកោះតៃវ៉ាន់

2025/12/31 10:17:05 pm        73

ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយយន្តហោះ កាលពីថ្ងៃអង្គារ (ទី៣០ ខែធ្នូ) ដើម្បីបញ្ចេញសំឡេងសួរព្រមានទៅកាន់នាវាស្រាវជ្រាវរបស់ចិន ដែលបម្រើជាមូលដ្ឋានសម្រាប់នាវាមុជទឹក បន្ទាប់ពីត្រូវបានប្រទះឃើញប្រហែល ១៩ម៉ាយល៍ណត់ (៣៥គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រនៃខេត្ត Cagayan ភាគខាងជើង។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះ បានចេញសំឡេងសញ្ញាសួរព្រមានតាមវិទ្យុទាក់ទងជាច្រើនដងទៅកាន់នាវាស្រាវជ្រាវចិន Tan Suo Er Hao ដោយស្វែងរកការបញ្ជាក់អះអាងថា តើនាវានេះកំពុងធ្វើការស្រាវជ្រាវនៅសមុទ្រដោយគ្មានការយល់ព្រមពីទីក្រុងម៉ានីលដែរ ឬទេ ជាសកម្មភាពដែលនឹងបំពានច្បាប់ហ្វីលីពីន និងច្បាប់អន្តរជាតិ ប៉ុន្តែមិនបានទទួលការឆ្លើយតបឡើយ។

PCG បានបន្តថា នាវាស្រាវជ្រាវទឹកជ្រៅប្រវែង ៨៧,២៥ម៉ែត្រ ដែលបានចាកចេញពីខេត្ត Hainan របស់ចិន កាលពីដើមខែធ្នូ ហើយបានចូលទៅក្នុងផ្នែកខាងលិចនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន បន្ទាប់មកត្រូវបានតាមដានពិនិត្យ ដោយធ្វើដំណើរតម្រង់ឆ្ពោះទៅទិសខាងកើត ចម្ងាយប្រហែល ៥៥,៨ម៉ាយល៍ណត់ ពីទីក្រុង Santa Ana របស់ខេត្ត Cagayan។

Cagayan ដែលជាខេត្តភាគខាងជើងបំផុតនៃកោះ Luzon ក្បែរកោះតៃវ៉ាន់ គឺមូលដ្ឋានយោធាមួយ ក្នុងចំណោមមូលដ្ឋានទ័ពចំនួន ៩ ដែលកងកម្លាំងអាមេរិកអាចចូលទៅប្រើប្រាស់បាន ក្រោមកិច្ចព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ (EDCA)។

កាលពីថ្ងៃទី៣០ ខែធ្នូ ចិនបានធ្វើសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ ដោយបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងដែនទឹក នៅជុំវិញ និងធ្វើការវាយប្រហារដូចការពិត និងបិទខ្ទប់ ជាសមយុទ្ធដែលមានឈ្មោះថា «Justice Mission 2025» (បេសកកម្មយុត្តិធម៌ឆ្នាំ២០២៥) ដែលបានចាប់ផ្តើមឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសកញ្ចប់លក់អាវុធចំនួន ១១,១ពាន់លានដុល្លារអាមេរិក សម្រាប់ទីក្រុងតៃប៉ិ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm