លោក Vladislav Maslennikov ប្រធាននាយកដ្ឋានបញ្ហាអឺរ៉ុបនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់កាសែត Izvestiaថា វាលឿនពេកក្នុងការនិយាយថា ការសន្ទនារវាងរុស្ស៊ីនិងសហភាពអឺរ៉ុប នឹងបាត់បង់ជារៀងរហូត ពីព្រោះទំនាក់ទំនងអាចនឹងផ្លាស់ប្តូរ ក្រោមគណៈកម្មការអឺរ៉ុបថ្មីមួយ។
អ្នកការទូតរូបនេះ បាននិយាយថា៖«ខ្ញុំមិនគិតថា ការសន្ទនារវាងរុស្ស៊ី និងសហភាពអឺរ៉ុប នឹងបាត់បង់ជារៀងរហូតទេ។ គណៈកម្មការអឺរ៉ុបតែងតែត្រូវបានជ្រើសរើសសម្រាប់អាណត្តិជាក់លាក់មួយ ហើយគណៈកម្មការអឺរ៉ុបបច្ចុប្បន្នក៏មានអាណត្តិរបស់ខ្លួនដែរ ហើយគណៈកម្មការថ្មីមួយ នឹងត្រូវបានជ្រើសរើស នៅពេលដែលវាផុតកំណត់»។
លោក Maslennikov បានបន្តថា៖«តាមពិតទៅ ខ្ញុំសូមឲ្យសហភាពអឺរ៉ុបដឹងជាចុងក្រោយថា ពួកគេគឺជាអ្នកដែលរងទុក្ខ ដោយសារគោលនយោបាយទណ្ឌកម្មរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី»។ «មិនយូរមិនឆាប់ ពួកគេនឹងត្រូវពិនិត្យឡើងវិញនូវវិធីសាស្រ្តរបស់ពួកគេ ពីព្រោះរុស្ស៊ីនឹងនៅតែជាអ្នកជិតខាងរបស់ពួកគេជារៀងរហូត នៅលើទ្វីប [អឺរ៉ុបរ៉ាស៊ី]»៕
