ប្រណាំងរថយន្ត៖ Formula One ពិភពលោកបានសំរេចលុបចោលកិច្ចសន្យាតែម្តង ផ្អាករៀបចំការប្រកួតនៅទីលាន Sochi ប្រទេសរុស្ស៊ីតែម្តងក្រោយសង្គ្រាមលើអ៊ុយក្រែន។ កាលវិភាគប្រកួត Russian Grand Prix តាមកាលវិភាគត្រូវប្រកួតនៅខែកញ្ញាឆ្នាំនេះ ហើយក៏នឹងមិនមាននៅទីក្រុង St. Petersburg ដែរដែលគ្រោងផ្លាស់ពី Sochi នៅឆ្នាំ២០២៣ នោះ។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin មានវិមាននៅទីក្រុង Sochi និង St. Petersburg ដែលជាស្រុកកំណើត។ រាល់ការប្រកួតនៅទីក្រុង Sochi នោះលោក Putin តែងតែចូលរួម និងផ្តល់កិត្តិយសប្រគល់ពានជ័យលាភីដល់អ្នកឈ្នះផងដែរ។ ការសំរេចចិត្តរបស់ F1 នេះមានន័យថា នឹងលែងមានការប្រកួត F1 នៅលើទឹកដីរុស្ស៊ីទៀតហើយ រឺអាចនិយាយបានថា រហូតដល់លោក Putin អស់តំណែង។ សូមបញ្ជាក់ថា Russian Grand Prix ជាព្រឹត្តិការណ៍ F1 ដែលមានកិច្ចសន្យារយៈពេលវែងមួយជាមួយ F1 និងទាក់ទាញភ្ញៀវទេសចរច្រើនផងដែរ៕
អត្ថបទ៖នាង សុភាវុធ