ប្រជាជនស៊ីរីកំពុងចូលដល់ឆ្នាំ ២០២៦ ជាមួយនឹងការលាយឡំគ្នាដ៏ផុយស្រួយនៃក្តីសង្ឃឹម និងភាពមិនស្រួល ដែលបង្កើតឡើងដោយជម្លោះជាច្រើនឆ្នាំ ការបែកបាក់សង្គមយ៉ាងជ្រៅ និងអនាគតមិនប្រាកដ ប្រជា។
អ្នកស្រី Jumana Issa ដែលជាបុគ្គលិកនៅក្រុមហ៊ុនទេសចរណ៍មួយក្នុងទីក្រុងដាម៉ាស បាននិយាយថា៖ «សម្រាប់ឆ្នាំថ្មី ខ្ញុំសូមជូនពរឲ្យសន្តិសុខ និងសន្តិភាពកើតមានឡើង នៅក្នុងចំណោមពួកយើង បន្ទាប់ពីបោះបង់ចោលពួកយើងអស់រយៈពេលយ៉ាងយូរ»។
អ្នកស្រីបានប្រាប់សារព័ត៌មានស៊ីនហួថា៖«តម្លៃ និងការចំណាយលើការរស់នៅ យើងមិនមានអារម្មណ៍ថាពួកវាទាំងអស់ បានផ្លាស់ប្តូរទេ។ យើងប្រឈមនឹងការផ្លាស់ប្តូរឥតឈប់ឈរ។ ពេលខ្លះយើងមានអារម្មណ៍ថា យើងកំពុងឈានទៅមុខ ហើយពេលខ្លះដូចជាយើងកំពុងធ្វើដំណើរថយក្រោយ»។

ជាការពិតណាស់ ការលំបាកផ្នែកសេដ្ឋកិច្ចនៅតែធ្ងន់ធ្ងរនៅទូទាំងប្រទេសស៊ីរី ជាកន្លែងដែលសង្គ្រាម ទណ្ឌកម្ម និងការដួលរលំរូបិយប័ណ្ណ បានធ្វើឲ្យតម្លៃទំនិញកើនឡើងកើនឡើងខ្លាំងជាងអត្រាប្រាក់ឈ្នួល
។ គ្រួសារជាច្រើនតស៊ូ ដើម្បីបំពេញតម្រូវការជាមូលដ្ឋាន ទោះបីជាអាជ្ញាធរនិយាយអំពីការងើបឡើងវិញក៏ដោយ។
អំពើហិង្សាថ្មីៗនេះ បានបណ្តាលឲ្យមានជម្លោះដោយការប្រកាន់និកាយកើតឡើងវិញ។ ការបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមមួយកន្លែង នៅកណ្តាលទីក្រុង Homs កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ នៅក្នុងសង្កាត់ដែលភាគច្រើនជាជនជាតិភាគតិចអាឡាវីតរស់នៅ ដែលបង្កឲ្យមានការតវ៉ា ដែលខ្លះប្រែក្លាយទៅជាអំពើហិង្សានៅក្នុងទីក្រុង Latakia និង Tartus និងនៅក្នុងទីក្រុងភាគកណ្តាលដូចជា Homs និង Hama៕
