ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)អមដំណើរដោយលោកជំទាវឧត្តមសេនីយ៍ឯកវេ ជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងលោកជំទាវឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិ ការរង គ.ជ.ប.ជ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកាដែលមានចំនួនសរុបជាងដប់ប្រាំលានរៀលទៅចែកជូនវីរកងកម្លាំង និងជនភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានវីរកងកម្លាំងចំនួន៥២នាក់ និងជនភៀសសឹក ចំនួន៧នាក់។ ដោយ៖ គង់ ឌិន