ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីទទួលស្គាល់កោះតៃវ៉ាន់ថាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន និងប្រឆាំងចំពោះទម្រង់ណាមួយនៃ«ឯករាជ្យភាពកោះតៃវ៉ាន់»។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសមួយចំនួន ខណៈអះអាងពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គាំទ្រការរក្សាស្ថានភាពជាក់ស្តែង ដែលផ្ទុយទៅនឹងគោលការណ៍ជុំជាតិរបស់ប្រទេសចិន។ បញ្ហាកោះតៃវ៉ាន់បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួនជាឧបករណ៍នៃការទប់ស្កាត់យោធានិងយុទ្ធសាស្ត្រប្រឆាំងប្រទេសចិន។

ក្រសួងនិយាយថា ជំហរគោលការណ៍របស់រុស្ស៊ីលើបញ្ហាកោះតៃវ៉ាន់ ត្រូវបានគេដឹងយ៉ាងច្បាស់ មិនប្រែប្រួល ហើយត្រូវបានបញ្ជាក់ឡើងវិញដដែលៗនៅកម្រិតខ្ពស់បំផុត ហើយបញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ខណៈប្រទេសចិនមានមូលដ្ឋានស្របច្បាប់គ្រប់យ៉ាងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
