សមាជិកសភាស្ត្រីជប៉ុន ទាមទារឲ្យមានបន្ទប់ទឹកបន្ថែម ក្រោយចំនួនតំណាងស្រ្តីកើនឡើង

2025/12/31 11:36:56 pm        65

សមាជិកសភាស្ត្រីជិត ៦០នាក់ នៅក្នុងប្រទេសជប៉ុន ក្នុងនោះរួមមានទាំងលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានដាក់ញត្តិទាមទារឲ្យមានបង្គន់អនាម័យបន្ថែមទៀត នៅក្នុងអគាររដ្ឋសភា ដើម្បីឲ្យសមនឹងចំនួនតំណាងស្ត្រីកើនឡើង។

ទោះបីជាចំនួនអ្នកនយោបាយស្ត្រី បានកើនឡើងនៅក្នុងការបោះឆ្នោតចុងក្រោយ និងបើទោះបីជាលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេកាលពីខែតុលាក៏ដោយ ក៏នយោបាយជប៉ុននៅតែគ្របដណ្ដប់យ៉ាងច្រើនដោយក្រុមបុរស។

បញ្ហានេះត្រូវបានឆ្លុះបញ្ចាំងដោយការមានបន្ទប់ទឹកតែមួយដែលមានបន្ទប់តូចចំនួន ២ សម្រាប់ស្ត្រី ៧៣នាក់របស់សភាជាន់ទាបប្រើប្រាស់ នៅជិតសាលប្រជុំពេញអង្គដ៏សំខាន់របស់សភាជាតិ Diet នៅកណ្តាលទីក្រុងតូក្យូ។

លោកស្រី Yasuko Komiyama មកពីគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ (Constitutional Democratic Party) ដែលជាគណបក្សប្រឆាំង បាននិយាយថា៖ «មុនសម័យប្រជុំពេញអង្គចាប់ផ្តើម សមាជិកសភាស្ត្រីជាច្រើន ត្រូវតម្រង់ជួរយ៉ាងវែង នៅមុខបន្ទប់ទឹក»។

លោកស្រីបាននិយាយបែបនេះ បន្ទាប់ពីបានដាក់ញត្តិរួមគណបក្សដែលចុះហត្ថលេខាដោយស្ត្រីចំនួន ៥៨នាក់ ទៅកាន់លោក Yasukazu Hamada ប្រធានគណៈកម្មាធិការសភាជាន់ទាប ទទួលបន្ទុកច្បាប់ និងរដ្ឋបាល កាលពីដើមខែធ្នូ។

គួរបញ្ជាក់ថា អគាររដ្ឋសភា Diet ត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៩៣៦ ពោលគឺជិតមួយទសវត្សរ៍ មុនពេលស្ត្រីត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត នៅក្នុងខែធ្នូ ឆ្នាំ១៩៤៥ បន្ទាប់ពីជប៉ុនរងបរាជ័យនៅក្នុងសង្គ្រាមលោកលើកទី២។ យោងតាមសារព័ត៌មាន Yomiuri Shimbun បានឲ្យដឹងថា អគារសភាជាន់ទាបទាំងមូល មានបង្គន់អនាម័យបុរសចំនួន ១២ ដែលមានបន្ទប់តូច ៦៧ ហើយកន្លែងសម្រាប់ស្ត្រីមានចំនួន ៩ ដែលមានបន្ទប់តូចៗសរុប ២២៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm