អ៊ុយក្រែន៖ រថភ្លើងជាច្រើនខ្សែនៅតែបន្តទៅដល់ទីក្រុង Przemys របស់ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ ដោយដឹកជនភៀសខ្លួនរាប់រយនាក់ដែលកំពុងរត់គេច ចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅក្នុងពេលឱបលាគ្នាទាំងទឹកភ្នែកនៅស្ថានីយរថភ្លើង Przemysl ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់បានបែកពីកូនស្រីរបស់គាត់ ដោយរូបគាត់ត្រូវត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនវិញ ដើម្បីបន្តការងារជាគិលានុបដ្ឋាកក្នុងមន្ទីរពេទ្យយោធា។ កងកម្លាំងរុស្ស៊ីបានបង្កើនសកម្មភាពសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ដោយរឹបអូសបានកំពង់ផែដែនសមុទ្រុជាយុទ្ធសាស្ត្រ ខណៈដែលភាគីទាំង២ ចរចានៅប្រទេសបេឡារុស។

នៅមួយផ្នែកទៀតនៃការភៀសខ្លួន ភាពក្ដុកក្ដួល និងការសម្រកទឹកភ្នែកបានកើនឡើងខ្លាំងក្នុងចំណោមជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងមកដល់ក្នុងប្រទេសរ៉ូម៉ានីកាលពីថ្ងៃព្រហស្បតិ៍ ខណៈស្ត្រីម្នាក់បានរំលឹកពីសម្ដីដែលរូបគាត់បាននិយាយជាមួយម្ដាយរបស់គាត់ មុនពេលលាគ្នាចាកចេញពីប្រទេសកំណើត ដោយមិនដឹងថាពេលណាបានជួបមុខគ្នាវិញ។ រឿងរ៉ាវរបស់គាត់ក៏មិនខុសគ្នាដែរពីមនុស្សចំនួន ១លាននាក់ទៀតដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន