បាល់ទាត់៖ ដំណើរផ្សងព្រេងវែងឆ្ងាយរបស់ក្លិបនៅក្របខណ្ឌ National League រឺលីគទី៥ អង់គ្លេស Boreham Woods ត្រូវបានបញ្ចប់ត្រឹមជុំទី៥ FA Cup ក្រោយចាញ់នៅទឹកដី Everton ២-០។ តែបរាជ័យរបស់ Boreham Woods ក៏មិនបានបញ្ចប់ដោយក្រុមនៅ Premier League, Everton យកឈ្នះភ្លូកទឹកភ្លូកដីដែរបន្ទាប់ពីការចាប់ផ្តើមវគ្គទី១ គ្មានក្រុមណារកគ្រាប់បាល់បាន។

ពីរគ្រាប់ជ័យជំនះរបស់ Everton សំរេចបាននៅវគ្គទី២ ដោយខ្សែប្រយុទ្ធវេណេហ្សុយអេឡា Salomon Rondon ពីរគ្រាប់ម្នាក់ឯងនៅនាទីទី៥៧ និង ៨៤។ ជ័យជំនះនេះធ្វើឱ្យ Everton ឡើងវគ្គ ៨ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយ Crystal Palace។ លទ្ធផលចាប់ឆ្នោតផ្សេងទៀតរួមមាន Middlesborough ជួប Chelsea, Nottingham Forest រឺ Huddersfield ជួប Liverpool និង Southampton ជួប Manchester City។ វគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅចុងសប្តាហ៍ថ្ងៃទី១៩-២០ ខែមីនានេះ៕
អត្ថបទ៖នាង សុភាវុធ