ភ្ញៀវទេសចរបានសម្រុកទៅកាន់តំបន់ឆ្នេរនិងតំបន់ភ្នំ នៅទូទាំងប្រទេសឥណ្ឌា ពេលដែលពួកគេត្រៀមខ្លួនស្វាគមន៍
ឆ្នាំសកល ។រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះប្រជាពលរដ្ឋមកពីទីក្រុងញូវដែលី បានធ្វើដំណើរទៅកាន់តំបន់ភ្នំរួមទាំងទីក្រុងភាគខាងជើង Dharamsala និងទីក្រុងShimla ដោយសង្ឃឹមថា អាចចៀសផុតពីកង្វក់បរិយ
ាកាស ។ នៅក្នុងទីក្រុងShimla ភ្ញៀវទេសចរនាំគ្នាចូលរួមពិធីបុណ្យរដូវរងានៅតាមផ្លូវសង្កាត់ធុរកិច្ចល្បីៗជាទីដែលការសម្តែងសិល្បះ ត្រូវបានរៀបចំឡើង ដើម្បីជូនអ្នករាល់គ្នាទស្សនា ។ ខណៈពេលនោះដែរនៅរដ្ឋតំបន់ឆ្នេរ Goa ភ្ញៀវទេសចរបានសម្រុកទៅកាន់តំបន់ឆ្នេរCalangute ពេលដែលពួកគេរីករាយជាមួយខ្យល់បក់ត្រជាក់នៅតាមឆ្នេរសមុទ្រ។ លោក Meera Chauhan គឺជាភ្ញៀវទេសចរមួយរូបមកពីទីក្រុងដែលីនិយាយថា វាពិតជាមានអារម្មណ៍អស្ចារ្យខ្លាំងណាស់ ។
លោកបន្តថា មានមនុស្សច្រើនកុះករ ពួកយើងសង្ឃឹមថានឹងមានព្រិលធ្លាក់ វានៅមិនទាន់ធ្លាក់នោះទេ ប៉ុន្តែពួកយើងសង្ឃឹមថា ថ្ងៃស្អែកឬថ្ងៃខាងស្អែក នឹងមានព្រិលធ្លាក់ ។ បើសិនជាវាកើតឡើងពួកយើងនឹងកាន់តែសប្បាយរីករាយជាងនេះ ៕