សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានកើនឡើងមិននឹកស្មានដល់នៅក្នុងខែធ្នូ ជាការបញ្ចប់ការធ្លាក់ចុះរយៈពេល ៨ខែជាប់ៗគ្នា ធ្វើឲ្យក្រុមអ្នកបង្កើតគោលនយោបាយមានជំនឿចិត្តមួយចំនួន ស្របពេលដែលពួកគេប្រឹងប្រែងសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ពួកគេសម្រាប់ឆ្នាំនេះ ។
ការស្ទង់របស់ការិយាល័យស្ថិតិជាតិ បង្ហាញនៅថ្ងៃពុធនេះថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម(PMI) កើនឡើងដល់ ៥០,១ ក្នុងខែធ្នូ ពីចំនួន ៤៧,២ កាលពីខែវិច្ឆិកា ។ វាបានជំនះការព្យាកររបស់ក្រុមអ្នកវិភាគដែលមានចំនួន ៤៩,២ នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
ទិន្នន័យនេះដែរ នឹងផ្តល់ឲ្យក្រុមអ្នកបង្កើតគោលនយោបាយនូវសុទិដ្ឋិនិយម ក្រោយសម្រេចរង់ចាំដល់ពេលចុងក្រោយនៃឆ្នាំ ដោយគ្មានការលើកទឹកចិត្តបន្ថែម ដើម្បីឈានដល់គោលដៅកំណើនពេញមួយឆ្នាំ ប្រហែល ៥ភាគរយ ។
សន្ទស្សន៍គ្មានផលិតកម្ម PMI ដែលរួមទាំងសេវាកម្ម និងសំណង់ មានចំនួន ៥០,២ ក្រោយធ្លាក់ចុះកាលពីខែវិច្ឆិកា ជាលើកដំបូង ក្នុងរយៈពេលជិត ៣ឆ្នាំ ៕