ទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅលើពិភពលោកក្នុងឆ្នាំ ២០២៥នេះ

2026/01/01 03:53:42 am        94

ទឹកជំនន់ បានវាយប្រហារតំបន់ជាច្រើននៅលើពិភពលោកក្នុងឆ្នាំ ២០២៥នេះ ចាប់ពីតំបន់អាស៊ីអាគ្នេយ៍ រហូតដល់អាមេរិកខាងជើង និងតំបន់មជ្ឈិមបូព៌ា ។

លោក Pawan Bhattarai គឺជាសាស្រ្តាចារ្យនៅផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យ Tribhuvan ស្ថិតក្នុងទីក្រុងកដ្ឋម៉ាន់ឌូ ប្រទេសនេប៉ាល់ និយាយប្រាប់កាសែត Al Jazeera ថា ពេញមួយឆ្នាំ ២០២៥ ទឹកជំនន់ធំៗជាច្រើន បានកើតឡើងនៅទូទាំងពិភពលោកធ្វើឲ្យការជន់លិចក្លាយជាគ្រោះថ្នាក់អាកាសធាតុដ៏អាក្រក់បំផុតនៅក្នុងឆ្នាំនេះ ។

ទឹកជំនន់បានវាយប្រហារប្រទេសឥណ្ឌូនេស៊ីក្នុងខែធ្នូនេះ បានសម្លាប់មនុស្សយ៉ាងហោច ៩៦១នាក់ នៅខេត្ត Aceh, North Sumatra និងខេត្ត West Sumatra ។ ភូមិដ្ឋានប្រជាពលរដ្ឋជាង ២០កន្លែង នៅខេត្តទាំង ៣ ត្រូវបានទឹកជំនន់ហូរនាំយកទៅទាំងស្រុង ។

ចំណែកឯមនុស្ស ២៧៦នាក់ ត្រូវបានសម្លាប់ផងដែរក្នុងទឹកជំនន់នៅប្រទេសថៃ ក្នុងខែធ្នូរនេះ ។ ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ៨ នៅតំបន់ភាគកណ្តាល ៤ខេត្តនៅតំបន់ភាគខាងត្បូង និង ២ខេត្ត នៅតំបន់ភាគខាងជើង ។

កាលពីចុងខែវិច្ឆិកា ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សយ៉ាងហោច ៥៦នាក់ នៅប្រទេសស្រីលង្កា ពេលដែលព្យុះស៊ីក្លូន Ditwah បោកបងក់ឆ្លងកាត់ប្រទេសមួយនេះ ។

កាលពីខែតុលា ទឹកជំនន់បានវាយប្រហារប្រទេសម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ ។ ព្យុះត្រូពិក បណ្តាលឲ្យមានការជន់លិចនៅតាមបណ្តាលរដ្ឋចំនួន ៥ក្នុងប្រទេសមួយនេះ រួមទាំងរដ្ឋ Veracruz, Puebla, Hidalgo, Queretaro និងរដ្ឋ San Luis Potosi ។

ចន្លោះខែមិថុនា និងខែសីហា តំបន់ជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន បានជួបគ្រោះទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ។ មនុស្សជាង ៧០០នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេស ។

ក្រុមអ្នកជំនាញនិយាយថា ទឹកជំនន់ កាន់តែអាក្រក់ទៅ បង្កឡើងដោយសារកត្តាជាច្រើនក្នុងឆ្នាំ ២០២៥ រួមទាំងកត្តាបម្រែបម្រួលអាកាសធាតុផងដែរ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm