ស្ថានភាព​ជួរ​មុខបន្តមាន​សភាព​ស្ងប់ស្ងាត់ ​ខណៈកងកម្លាំងកម្ពុជាបន្តតាមដាន ​និងគោរព​បទ​ឈប់​បាញ់​

2026/01/01 04:57:30 pm        431

​លោកជំទាវ ម៉ាលី សុជាតា ​អ្នកនាំពាក្យក្រសួងការពារជាតិ ​មានប្រសាសន៍តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមករា ​ឆ្នាំ ២០២៦​ថា ​នៅក្នុងសេចក្ដីប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំ​ដែន​ទូរ​ទៅ​កម្ពុជា-ថៃ ​(GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងវិធានការកាត់​បន្ថយ​ភាព​តានតឹង ត្រង់ចំណុចទី៨ ភាគីទាំងពីរបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែង​ក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយ​មតិសាធារណៈអវិជ្ជមាន លើកកម្ពស់​កិច្ច​សន្ទនា​ដោយសន្តិវិធី។

លោកជំទាវបន្តថា ​រាជរដ្ឋាភិបាលកម្ពុជា ​កងម្លាំងប្រដាប់អាវុធ ​បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ ស្មោះត្រង់ ​សុចរិត​ក្នុង​ការ​គោរព និងអនុវត្តពេញលេញនូវ​លខក្ខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ​ដែលបាន​ចុះ​ហត្ថ​លេ​ខា​កាលពីថ្ងៃទី ២៨ ​ខែកក្កដា ​ឆ្នាំ ២០២៥ ​និងសេចក្ដីថ្លែងការណ៍រួម​ស្ដីពីកិច្ចព្រមព្រៀង​សន្តិ​ភាព​រវាង​កម្ពុជា-ថៃ ​ដែលភាគីទាំងពីរ​បានចុះហត្ថលេខា​កាលពីថ្ងៃទី ២៦ ​ខែ តុលា ​ឆ្នាំ ២០២៥, សេចក្ដី​ប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី ៣ និងគណៈម្មាធិការព្រំដែនទូរទៅព្រំដែន​កម្ពុជា-ថៃ ​ដែល​បាន​ចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត ​ដើម្បី​ឆ្ពោះ​ទៅការធ្វើឱ្យប្រសើរឡើងិវញ​ឱ្យបានឆាប់​រហ័ស ​និងវិលទៅរកប្រក្រតីភាព ​សន្តិភាព និងសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ​ដែលរស់នៅតាម​បណ្ដោយ​ព្រំដែននៃប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm