បក្សនយោបាយចាប់ផ្តើមចុះឈ្មោះបេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខ

2022/03/04 07:24:22 pm        876

ភ្នំពេញ៖ នៅថ្ងៃទី ៤ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមដំណើរការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ខាងមុខ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចាប់ផ្តើមដំណើរការចុះឈ្មោះបេក្ខជន​របស់​គណបក្ស​នយោបាយនៅតាមទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតក្នុងឃុំ-សង្កាត់នៅ​ទូទាំង​ប្រទេស សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ​មានគណបក្សនយោបាយនានា បានអញ្ជើញទៅ​ចុះឈ្មោះ​បេក្ខជន​ជាបន្តបន្ទាប់។ ​ជាក់ស្តែងក្នុងថ្ងៃដំបូងនេះ ឃើញមានគណបក្សប្រជាជនកម្ពុជា និងគណបក្ស​ហ៊្វុនស៊ិនប៉ិច បានទៅចុះឈ្មោះ ​ក៏ដូចជាតំណាងបេក្ខជនគណបក្សរបស់ខ្លួនដែលឈរ​ប្រកួតប្រជែង​នៅតាមសង្កាត់ក្នុងរាជធានីភ្នំពេញ បានចុះឈ្មោះបេក្ខជននៅតាមទីស្នាក់ការ​គណៈកម្មការរៀបចំការបោះឆ្នោតរួចរាល់។

លោក សឿង កុសល ប្រធានតំណាងគណបក្សប្រជានកម្ពុជា ក្នុងសង្កាត់ផ្សារថ្មី៣​ បានប្រាប់BTV ឲ្យដឹងថា ​គណបក្សបានបំពេញតាមការណែនាំរបស់ គជប​ ស្តីពីការចុះឈ្មោះបេក្ខជន​របស់ខ្លួន ដើម្បី​ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ នាពេលខាងមុខ។

លោកស្រី ជួន ចាន់ធី មកពីគណបក្សហ៊្វុនស៊ិនប៉ិច ​បានឲ្យដឹងថា គណបក្សរបស់លោកស្រី​បាន​ចុះឈ្មោះបេក្ខជនក្នុងការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់រួចរាល់ និង​អះអាងថា ​ដំណើរការចុះឈ្មោះនេះ បានប្រព្រឹត្តទៅត្រឹមត្រូវ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋ​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរ​ការរៀបចំការបោះឆ្នោត នាពេលខាងមុខ ​មាន​ចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់​នៅទូទាំងប្រទេស សរុបចំនួន ១៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        59
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        107
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm