មន្ត្រីអ៊ុយក្រែន និងប្លុកអឺរ៉ុប បដិសេធជាថ្មីលើការចោទប្រកាន់ ជុំវិញការវាយប្រហារនិវេសនដ្ឋានលោក Putin

2026/01/01 07:31:48 pm        205

ក្រុមមន្ត្រីមកពីអ៊ុយក្រែន និងសហភាពអឺរ៉ុប បានបដិសេធជាថ្មីម្ដងទៀត ចំពោះការអះអាងរបស់ទីក្រុងមូស្គូ ដែលនិយាយថា អ៊ុយក្រែនបានកំណត់គោលដៅលើនិវេសនដ្ឋានឯកជនរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយការវាយប្រហារយានដ្រូននៅសប្តាហ៍នេះ នៅក្នុងឧប្បត្តិហេតុមួយដែលគំរាមកំហែងរំខានដល់កិច្ចរចរចាសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក មុនពេលចូលឆ្នាំថ្មី។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ថា អ៊ុយក្រែនបានព្យាយាមវាយប្រហារនិវេសនដ្ឋានរបស់លោក Putin នៅតំបន់ភាគខាងជើងក្រុង Novgorod ជាមួយនឹងយានដ្រូនរាប់សិបគ្រឿង ដោយបន្ថែមថា ជាលទ្ធផល ទីក្រុងមូស្គូ នឹងពិនិត្យឡើងវិញនូវជំហរចរចារបស់ខ្លួន។

កាសែត Wall Street Journal រាយការណ៍កាលពីថ្ងៃពុធ (៣១ ធ្នូ) ថា ក្រុមមន្ត្រីសន្តិសុខជាតិអាមេរិក រកឃើញថា អ៊ុយក្រែនមិនបានកំណត់គោលដៅលើលោក Putin ឬនិវេសនដ្ឋានរបស់លោក ក្នុងការវាយប្រហារយានដ្រូននោះទេ។ អ៊ុយក្រែនបានបដិសេធការវាយប្រហារបែបនេះ ដោយពណ៌នាការចោទប្រកាន់នោះថា ជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលមានក្នុងបំណងបង្កើតចលាចលរវាងទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន។ កាលពីថ្ងៃពុធ លោកស្រី Kaja Kallas អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានហៅការអះអាងរបស់រុស្ស៊ីថាជា «ការរំខានដោយចេតនា»។

លោកប្រធានាធិបតីអាមេរិក Donald Trump វិញ ដំបូងឡើយបានសម្តែងការអាណិតអាសូរចំពោះការចោទប្រកាន់របស់រុស្ស៊ី ដោយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា លោក «ខឹងសម្បារយ៉ាងខ្លាំង» អំពីរឿងនេះ។ ប៉ុន្តែកាលពីថ្ងៃពុធ លោកហាក់ដូចជាសង្ស័យកាន់តែខ្លាំង ដោយបានចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមនូវអត្ថបទវិចារណកថាមួយរបស់កាសែត New York Post ដែលចោទរុស្ស៊ីថា រារាំងសន្តិភាពនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm