លោក Trump ប្រកាសដកឆ្មាំជាតិចេញពីទីក្រុងអាមេរិកមួយចំនួន ប៉ុន្តែព្រមានថា "នឹងត្រឡប់ទៅវិញ"

2026/01/01 07:34:02 pm        221

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (៣១ ធ្នូ) ថា រដ្ឋបាលរបស់លោក កំពុងតែដកកងកម្លាំងឆ្មាំជាតិចេញពីទីក្រុងមួយចំនួនដូចជា Chicago និង Los Angeles ព្រមទាំង Portland ប៉ុន្តែលោកបានព្រមាននៅក្នុងសារបង្ហោះលើបណ្តាញសង្គមថា កងកម្លាំងសហព័ន្ធនឹង «ត្រលប់ទៅវិញ» ប្រសិនបើអត្រាឧក្រិដ្ឋកម្មកើនឡើង។

ថ្នាក់ដឹកនាំមូលដ្ឋានក្នុងទីក្រុងទាំងនោះ និងសមាជិកបក្សប្រជាធិបតេយ្យ បានរិះគន់ថា ការដាក់ពង្រាយកងទ័ព នោះគឺមិនចាំបាច់ទាល់តែសោះ។ ពួកគេបានចោទរដ្ឋបាលលោក Trump ថាចាត់វិធានការសហព័ន្ធហួសហេតុ និងបំផ្លើសពីហេតុការណ៍ហិង្សាដាច់ដោយឡែក ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការពង្រាយកងកម្លាំងរបស់ខ្លួន។

លោក Trump ដែលជាប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ បាននិយាយថា ការដាក់ពង្រាយកងទ័ពនៅទីក្រុងជាច្រើនដូចជា Los Angeles ទីក្រុង Chicago ទីក្រុង Washington,ទីក្រុង Memphis និងទីក្រុង Portland គឺចាំបាច់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការពារទ្រព្យសម្បត្តិ និងបុគ្គលិកសហព័ន្ធពីក្រុមបាតុករ។

ក្នុងសារបង្ហោះលើបណ្ដាញសង្គម លោក Trump បានសរសេរថា «រដ្ឋបាលកំពុងដកកងកម្លាំងឆ្មាំជាតិ ចេញពីទីក្រុង Chicago ក្រុង Los Angeles និង Portland ក្រោមការពិតដែលថាឧក្រិដ្ឋកម្មត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយមានកងកម្លាំងដ៏អស្ចារ្យទាំងនេះនៅក្នុងទីក្រុងទាំងនោះ»។ លោកសង្កត់ធ្ងន់ថា៖ «ពួកគេនឹងត្រលប់ទៅវិញ ប្រហែលជាក្នុងទម្រង់ខុសគ្នា និងខ្លាំងក្លាជាងនេះទៅទៀត នៅពេលឧក្រិដ្ឋកម្មចាប់ផ្តើមកើនឡើងជាថ្មី - ហើយនោះ គ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ!»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm