ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង ១ម៉ឺនលានដុល្លារ

2022/03/04 07:52:51 pm        535

ភ្នំពេញ៖ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួនប្រមាណជាង ១ម៉ឺន១ពាន់លាន ដុល្លារអាម៉េរិក (១១,៣៨៩.៦លានដុល្លារ) កើនឡើងប្រមាណ ១ ៥០០ លានដុល្លារ ស្មើនឹងប្រមាណជាង ១៥ភាគរយ។

ក្នុងជំនួបការងារកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ​បានជម្រាបជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជ្រាបថា ក្នុងចំណោមការនាំចេញ​ផលិតផល​កាត់ដេរទាំងនោះ ​សម្រាប់ផលិត​សំលៀកបំពាក់​មាន​ចំនួនជាង ៨ពាន់លាន, ស្បែកជើង​ចំនួនជាង ១ ៣០០លានដុល្លារ ​និងផលិតផលធ្វើដំណើរចំនួនជាង ១ ៤០០លានដុល្លារ ក្រៅពីនេះ គឺជា​ផលិតផល​វាយនភណ្ឌ​ផ្សេងៗទៀត។

បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរ​សំលៀកបំពាក់​ចំនួន ៤៦២ ផលិតស្បែកជើង​ចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។

លោក បានបន្តថា តាំងពីដើមរហូតមកនេះ ក្រសួងការងារនៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់​វិស័យកាត់ដេរ ​ដែល​ជាវិស័យ​អតិពលកម្ម។បើវិស័យការងារមានភាព​ច្របូកច្របល់​ហើយនោះ ​វិស័យនេះ ​នឹងមិនមាន​និរន្តរភាព និងកំណើន​បានឡើយ ​ទោះបីជាផ្នែកផ្សេងទៀតល្អយ៉ាងណាក៏ដោយ។

ក្នុងន័យនេះ ការ​សម្របសម្រួល​បង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយ​ដែលល្អប្រសើរ និង​មានភាពចាស់ទុំ ​នាំមកនូវស្ថេរភាពផលិតកម្ម។​ ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយ​ចាក់វ៉ាក់សាំង​ដ៏ត្រឹមត្រូវរបស់សម្តេច​នាយក​រដ្ឋមន្រ្តី រួម​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​ក្រសួង​ការងារ ​បានធានាដល់ស្ថេរភាព​ផលិតកម្ម ​និង​កំណើននៃការនាំចេញ។

លើកឡើងក្នុងជំនួបនោះ ​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសាទរចំពោះសមាគមដែល​សម្រេច​បាន​ល្អប្រសើរ ​អាចបង្កើននូវប្រសិទ្ធភាពការងារបន្តទៀត​សម្រាប់​សមាគម ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច ​និងការនាំចេញ។​ ដោយសារតែមានករណីកើនឡើង​នូវជំងឺ​បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដូច្នេះ​ទាមទារ​ឲ្យខាងសមាជិករបស់​សមាគម ​ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការ​អាជីវកម្ម​សព្វថ្ងៃនេះ​អនុវត្តឲ្យបានល្អនូវគោលការណ៍​ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង​ឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូនកម្មករ​និយោជិត​របស់យើង ​ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ជំរុញឲ្យមានសហគមន៍​សុខសាន្ត​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន តាមរយៈបង្កើនទំនាក់ទំនងល្អ ​យោគយល់គ្នារវាងថៅកែ និងកម្មករនិយោជិត​ ដើម្បីជាផលប្រយោជន៍រួម។

ឯកឧត្តម លើកឡើងបន្តថា ​តាមរយៈកិច្ចពិភាក្សា ​និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នា​ភាព​ជា​ដៃគូ​រវាងក្រសួងការងារ ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ជាមួយ​សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា ដែលអាចដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើន​នៃ​ការ​បញ្ជាទិញ​គឺកើនឡើងខ្ពស់ ​បណ្តា​ឲ្យខ្វះខាតនូវកម្លាំងពលកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm