កុមារជាង ២០ម៉ឺននាក់ អាយុក្រោម១៨ឆ្នាំ រស់នៅភ្នំពេញ ចាក់វ៉ាក់សាំងដូសទី៣រួចរាល់

2022/03/04 08:01:21 pm        436

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ ខែមីនា នេះ កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនជាង ២០ម៉ឺននាក់ រស់នៅភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងដូសទី៣រួចរាល់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត។

ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កុមារមកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ​រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមីនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣រួច ជួយបង្កើនទំនុកចិត្ត កាត់បន្ថយ​ហានិភ័យ​ឆ្លងជំងឺកូវីដ-១៩ ​ពេលនៅសាលារៀន។ បើទោះបីចាក់វ៉ាក់សាំងរួចក្តី ការអនុវត្ត វិធានការសុខាភិបាល ​និងវិធានការ ៣កុំ ៣ការពារ នៅតែបន្ត។ ក្រៅពីនេះ ពួកគេ ​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់ជូនប្រជាជពលរដ្ឋ ដោយមិនគិតថ្លៃ។

សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ចាប់ពីដូសទី១ ​ដល់ដូសទី៤ ​អាយុពី៣ឆ្នាំ ឡើង អាចទៅទទួលការចាក់វ៉ាក់សាំងបាន ​នៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅ​ជាមួយ​កាតចាក់វ៉ាក់សាំង សំបុត្រកំណើត​ អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​មួយចំនួនទៀត៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm