នាយអគ្គសេនាធិការកងទ័ព៖ អ៊ីស្រាអែលមានបំណងដកហូតអាវុធពីក្រុមហាម៉ាស នៅឆ្នាំ ២០២៦នេះ

2026/01/01 10:42:20 pm        78

នាយអគ្គសេនាធិការកងទ័ព លោកឧត្តមសេនីយ៍ទោ Eyal Zamir បាននិយាយថា អ៊ីស្រាអែលរំពឹងថា នឹងដកហូតអាវុធពីក្រុមយោធានៃចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅឆ្នាំ ២០២៦នេះ។  

លោកត្រូវបានដកស្រង់សម្តីដោយសេវាសារព័ត៌មានកងទ័ពថា៖«ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយសម្រាប់ការបង្កើតការពិតនៃសន្តិសុខសម្រាប់រដ្ឋអ៊ីស្រាអែល។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការដកហូតអាវុធពីក្រុមហាម៉ាស គឺដាច់ខាត។ យើងនឹងមិនអនុញ្ញាតឲ្យអង្គការភេរវកម្មហាម៉ាសស្តារសក្តានុពលរបស់ខ្លួនឡើងវិញ និងគំរាមកំហែងយើងទេ»។  

យោងតាមលោក Zamir បានឲ្យដឹងថា យោធាអ៊ីស្រាអែលកំពុងកាន់កាប់យ៉ាងរឹងមាំនូវទីតាំងជាច្រើននៅ តាមបណ្តោយខ្សែបន្ទាត់លឿង នៅក្នុងតំបន់ហ្កាហ្សា ដែលលោកឧត្តមសេនីយ៍ហៅថា «ព្រំដែនសន្តិសុខថ្មី»។ លោកបាននិយាយថា៖«ខ្សែបន្ទាត់លឿង គឺជាខ្សែការពារដ៏រឹងមាំដែលធានានូវការឆ្លើយតបប្រតិបត្តិការរហ័ស។ យើងនឹងបន្តធ្វើឲ្យ ក្រុមហាម៉ាសចុះខ្សោយតាមតម្រូវការ  កងទ័ពត្រូវតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការវិវត្តជាបន្តបន្ទាប់»។  

ដោយមានការសម្របសម្រួលពីអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និងទួរគី នៅថ្ងៃទី ០៩ ខែតុលា អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាព ដែលបានដាក់ចេញ ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ បទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា។ ក្រោមកិច្ចព្រមព្រៀងនេះ កងទ័ពអ៊ីស្រាអែលបានដកថយទៅកាន់ខ្សែបន្ទាត់លឿង ដោយរក្សាទឹកដីជាង ៥០% នៃតំបន់ហ្កាហ្សាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm