ប្រមុខ UN ថ្កោលទោសច្បាប់អ៊ីស្រាអែលដែលរារាំងមិនឲ្យ UNRWA មានអគ្គិសនី និងទឹកប្រើប្រាស់

2026/01/01 10:51:34 pm        79

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា អគ្គលេខាធិការ UN លោក Antonio Guterres កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) បានថ្កោលទោសចំពោះចំណាត់ការរបស់អ៊ីស្រាអែល ក្នុងការរារាំងមិនឲ្យមានអគ្គិសនី ឬទឹក នៅកន្លែងនានាដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ចំណាត់ការនេះ នឹង «រារាំងបន្ថែមទៀត» ដល់លទ្ធភាពរបស់ទីភ្នាក់ងារនេះ ក្នុងការប្រតិបត្តិការ និងអនុវត្តសកម្មភាពនានា។

ខណៈដែលបានបន្ថែមថា UNRWA (ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន) គឺជាផ្នែកដ៏សំខាន់របស់ UN នោះ អ្នកនាំពាក្យនៃស្ថាប័នដ៏ធំរបស់ពិភពលោកមួយនេះ គឺលោក Stephane Dujarric បាននិយាយថា៖ «អនុសញ្ញា ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ UN នៅតែអាចអនុវត្តបាន ចំពោះ UNRWA ដែលមានទ្រព្យសម្បត្តិ និងធនធាននានា ព្រមទាំងមន្ត្រី និងបុគ្គលិកដទៃទៀតរបស់ទីភ្នាក់ងារនេះ។ ទ្រព្យសម្បត្តិដែលត្រូវបានប្រើប្រាស់ដោយ UNRWA គឺមិនអាចរំលោភបំពានបានឡើយ»។

អគ្គស្នងការ UNRWA លោក Phillipe Lazzarini ក៏បានថ្កោលទោសចំណាត់ការនេះផងដែរ ដោយនិយាយថា វាគឺជាផ្នែកមួយនៃ «យុទ្ធនាការជាប្រព័ន្ធ ដើម្បីទម្លាក់គុណសម្បត្តិរបស់ UNRWA ដោយរាំងខ្ទប់តួនាទីដែលទីភ្នាក់ងារនេះកំពុងធ្វើ ដើម្បីកុំឲ្យបានផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន»។

នៅឆ្នាំ២០២៤ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ហាមប្រាមទីភ្នាក់ងារនេះមិនឲ្យមានប្រតិបត្តិការ នៅក្នុងប្រទេស និងហាមឃាត់មន្ត្រីមិនឲ្យមានទំនាក់ទំនងជាមួយទីភ្នាក់ងារនេះ។ UNRWA ប្រតិបត្តិការនៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដែល UN ចាត់ទុកថា ជាដែនដីកាន់កាប់ដោយអ៊ីស្រាអែល។ អ៊ីស្រាអែលចាត់ទុកទីក្រុងហ្សេរុយសាឡឹមទាំងអស់ជាផ្នែកមួយនៃប្រទេស។ ទីភ្នាក់ងារនេះផ្តល់ការអប់រំ សុខភាព និងជំនួយដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ នៅតំបន់ហ្កាហ្សា តំបន់ West Bank ប្រទេសហ្ស៊កដានី លីបង់ និងស៊ីរី៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm