តំបន់ហ្កាហ្សាខូចខាតច្រើនជាង ៣៣ពាន់លានដុល្លារ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងឆ្នាំ២០២៥

2026/01/01 11:05:10 pm        86

រដ្ឋបាលតំបន់ហ្កាហ្សា បានប៉ាន់ប្រមាណថា ការខាតបង់ដោយផ្ទាល់ដំបូង ក្នុងវិស័យសំខាន់ៗចំនួន ១៥ ក្នុងឆ្នាំ២០២៥ គឺស្ថិតក្នុងទំហំជាង ៣៣ពាន់លានដុល្លារ ខណៈដែលផលប៉ះពាល់ពីសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន នៅតែបន្តមាន។

កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) សេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាលតំបន់នេះ បានឲ្យដឹងថា ផលប៉ះពាល់ដោយសារការវាយប្រហារប្រល័យពូជសាសន៍ដែលធ្វើឡើងដោយអ៊ីស្រាអែល សម្រាប់រយៈពេល ២ឆ្នាំ នៅតែបន្តមាន ដោយបានបន្ថែមថា ការខាតបង់ដោយផ្ទាល់ដំបូង នៅក្នុងវិស័យសំខាន់ៗចំនួន ១៥ ត្រូវបានប៉ាន់ប្រមាណថា នឹងលើសពី ៣៣ពាន់លានដុល្លារ នៅឆ្នាំ២០២៥។

តាមរយៈសេចក្ដីថ្លែងការណ៍នោះ ការិយាល័យនេះបានឲ្យដឹងបន្តថា វិស័យកសិកម្ម ចិញ្ចឹមសត្វ និងជលផល ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ហើយដីប្រហែល ៤៣.៩៨៥ហិចតា ដែលតំណាងឲ្យជាង ៨០ភាគរយនៃផ្ទៃដីកសិកម្ម ត្រូវបានខូចខាត។

ទាក់ទងនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ការិយាល័យបានបញ្ជាក់ថា អណ្តូងទឹកជាង ៧០០អណ្ដូង ខ្សែបណ្តាញអគ្គិសនីប្រវែង ៣.០៨០គីឡូម៉ែត្រ ហើយបណ្តាញទឹក និងលូប្រវែង ៤០០គីឡូម៉ែត្រ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា អ៊ីស្រាអែលបានបំផ្លាញផ្លូវចម្ងាយ ២.០០០គីឡូម៉ែត្រ នៅតំបន់ហ្កាហ្សា បំផ្លាញអគាររដ្ឋបាលចំនួន ១៥០ខ្នង ទីកន្លែងកីឡា និងវប្បធម៌ ហើយនិងទីតាំងបុរាណវត្ថុ និងប្រវត្តិសាស្ត្រចំនួន ២៥០កន្លែង។

ការិយាល័យនេះ ក៏បានគូសបញ្ជាក់ដែរថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារតំបន់ហ្កាហ្សាជាមួយនឹងគ្រឿងផ្ទុះជាង ១១២.០០០តោន ពេញមួយឆ្នាំ២០២៥ ដោយបានបំផ្លាញ ៩០ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់ហ្កាហ្សា និងបានរឹបអូសកាន់កាប់ដោយបង្ខំ ៥៥ភាគរយនៃតំបន់ហ្កាហ្សា ដោយប្រើកម្លាំងយោធា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm