ទួរគីព្រមឲ្យពលរដ្ឋចិនចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ

2026/01/02 03:05:24 am        223

ប្រទេសទួរគីបានផ្តល់ជាផ្លូវការនូវការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការដល់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា សម្រាប់ទេសចរណ៍ និងដំណើរឆ្លងកាត់។ នេះបើយោងតាមក្រឹត្យរបស់ប្រធានាធិបតីដែលបានចេញផ្សាយរតាមសារព័ត៌មានរដ្ឋ Official Gazette កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥)។

គោលនយោបាយថ្មីដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Recep Tayyip Erdogan អនុញ្ញាតឲ្យភ្ញៀវទេសចរចិន ស្នាក់នៅក្នុងប្រទេសទួរគី រហូតដល់ ៩០ថ្ងៃ ក្នុងរង្វង់រយៈពេល ១៨០ថ្ងៃណាមួយ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។

ចំណាត់ការនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្ម រវាងប្រជាជាតិទាំង២ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនូវភ្ញៀវទេសចរចិន។

យោងតាមស្ថិតិផ្លូវការរបស់ទួរគី បានឲ្យដឹងថា ភ្ញៀវទេសចរចិនប្រមាណ ៤១០.០០០នាក់ បានទៅលេងកម្សាន្តនៅប្រទេសទួរគី ក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៦៥,១ភាគរយ បើធៀបនឹងឆ្នាំមុននោះ។

ហើយឥឡូវនេះ ប្រទេសចិនបានក្លាយជាទីផ្សារមួយ ក្នុងចំណោមទីផ្សារទេសចរណ៍ដែលរីកលូតលាស់លឿនបំផុតរបស់ប្រទេសទួរគី។

ទំនាក់ទំនងរបស់ទួរគី និងចិន កំពុងត្រូវបានពង្រឹងតាមរយៈការពង្រីកពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ដោយប្រទេសទាំង២ បានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទូតឲ្យកាន់តែជិតស្និទ្ធ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        58
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm