រុស្ស៊ីចោទអ៊ុយក្រែនថា បានសម្លាប់មនុស្ស ២៤នាក់ អំឡុងការវាយប្រហារដោយយានដ្រូនថ្ងៃចូលឆ្នាំថ្មី

2026/01/02 03:15:06 am        218


នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) នេះ ប្រទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ អំឡុងការវាយប្រហារដោយយានដ្រូនលើសណ្ឋាគារ និងហាងកាហ្វេ ជាកន្លែងដែលជនស៊ីវិលកំពុងជួបជុំគ្នាអបអរឆ្នាំថ្មី នៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី។

យោធាអ៊ុយក្រែនដែលបានចោទប្រកាន់រុស្ស៊ីថា បានសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅក្នុងការវាយប្រហាររបស់ខ្លួន លើទីក្រុងរបស់ប្រទេសអ៊ុយក្រែននោះ មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែល។

លោក Vladimir Saldo អភិបាលតំបន់ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បានធ្វើការចោទប្រកាន់ដំបូង អំពីការវាយប្រហារនេះ ក្នុងសេចក្តីថ្លែងការណ៍មួយ។ ក្រសួងការបរទេសរុស្ស៊ី និងអ្នកនយោបាយជាន់ខ្ពស់រុស្ស៊ី ក្រោយមកបានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើ «ការវាយប្រហារភេរវកម្ម»។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់រូបថតបានភ្លាមៗ ជាអ្វីដែលសេវាសារព័ត៌មានរបស់លោក Saldo បានលើកឡើងថា ជាលទ្ធផលនៃការវាយប្រហារ ឬការចោទប្រកាន់នោះឡើយ។ យ៉ាងហោចណាស់សាកសពមនុស្សម្នាក់ ត្រូវបានគេមើលឃើញនៅក្នុងរូបភាពបិទបាំងដោយសន្លឹកផ្ទៃពណ៌ស។ អគារនេះបង្ហាញសញ្ញាថា អ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយមានឈាមប្រឡាក់នៅលើដី។

លោក Saldo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា យានដ្រូនរបស់អ៊ុយក្រែនចំនួន ៣គ្រឿង បានវាយប្រហារទីតាំងនៃពិធីបុណ្យចូលឆ្នាំថ្មី នៅតំបន់ Khorly ដែលជាភូមិមួយនៅតំបន់ឆ្នេរ ជាអ្វីដែលលោកបានបញ្ជាក់ថា ជា «ការវាយប្រហារដោយចេតនា» ប្រឆាំងនឹងជនស៊ីវិល។

ចំណែកក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ព័ត៌មានដំបូង បានបង្ហាញថា មនុស្ស ២៤នាក់យ៉ាងតិច រួមទាំងកុមារម្នាក់ផង ត្រូវបានសម្លាប់ ហើយមនុស្ស ៥០នាក់ទៀត បានរងរបួស ក្នុងនោះមានអនីតិជន ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm       
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm