រុស្ស៊ី៖ ក្រោយលោកប្រធានាធិបតីរុស្ស៊ីបើកប្រតិបត្តិការឈ្លានពានអ៊ុយក្រែន ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសរុស្ស៊ីប្រឆាំងនឹងការឈ្លានពាននេះ។ ជាការឆ្លើយតបលោក Putin បានបង្ក្រាបការតវ៉ាដោយបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៦,៥០០នាក់។

យោងតាមគម្រោង OVD-Info ដែលជាក្រុមឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យនៅរុស្ស៊ីបានឲ្យដឹងថា ការតវ៉ាប្រឆាំងនឹងលោក Putin បានកើតឡើងនៅក្នុងទីក្រុងជាង ១០០ របស់ប្រទេសរុស្ស៊ីចាប់តាំងពីលោក Vladimir Putin បញ្ជាឲ្យកងកម្លាំងរបស់លោកវាយប្រហារអ៊ុយក្រែន។ យោងតាមគេហទំព័ររបស់ OVD-Info ក្រុមអ្នកតវ៉ាត្រូវប្រឈមនឹងការផាកពិន័យចាប់ពី ២,០០០ ទៅ ៣០០,០០០រូប្លិ៍ និងអាចជាប់ឃុំរយៈពេល ៣០ថ្ងៃអាស្រ័យទៅលើបទចោទប្រកាន់៕

អត្ថបទ៖ សុខមាន