អ្នកជំនាញវ៉េណេស៊ុយអេឡាម្នាក់បានបង្ហាញថា ប្រទេសនេះមានសមត្ថភាពផ្នែកបច្ចេកទេសដើម្បីធានាបាននូវការផលិតប្រេង និងផែនការនយោបាយនៅពីក្រោយការបិទផ្លូវរបស់សហរដ្ឋអាមេរិកដែលមិនទំនងជាទទួលបានជោគជ័យទេ។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសពីការបិទផ្លូវសមុទ្រដែលកំណត់គោលដៅលើនាវាដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្ម មិនឲ្យចូលឬចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ដោយព្យាយាមកាត់ផ្តាច់បណ្តាញថាមពលរបស់ប្រទេសនេះ។

បច្ចុប្បន្ន សកម្មភាពផលិតនិងនាំចេញប្រេងនៅតែបន្តពុំមានការរំខាននៅក្នុងទីក្រុង Maracaibo ដែលជាមជ្ឈមណ្ឌលប្រេងនៅភាគខាងលិចប្រទេសវ៉េណេស៊ុយអេឡា។ ទោះជាយ៉ាងណា ក្តីបារម្ភយ៉ាងទូលំទូលាយនៅតែបន្តកើតមាន ដោយសារតែការផលិត និងកែច្នៃប្រេងឆៅរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើសារធាតុពង្រាវដែលនាំចូលពីប្រទេសអ៊ីរ៉ង់ និងប្រភពផ្សេងទៀត ដែលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអាចធ្វើឱ្យផលិតកម្មប្រេងជាប់គាំង។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍សកលចិន (CGTN) លោក Oswaldo Felizzola នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ថាមពលនិងបរិស្ថាននៅវិទ្យាស្ថានសិក្សាជាន់ខ្ពស់ផ្នែករដ្ឋបាល បាននិយាយថា ស្ថានភាពអាចត្រូវបានកាត់បន្ថយដោយការផលិតសារធាតុពង្រាវក្នុងស្រុក ឬទិញប្រេងឆៅស្រាលពីបរទេសសម្រាប់លាយ។ លោក Felizzola និយាយថា លោកជឿជាក់ថា សម្ពាធខ្លាំងថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា និងការគំរាមកំហែងរារាំងការនាំចេញប្រេងឆៅពីប្រទេសនេះ មិនត្រឹមតែត្រូវបានជំរុញដោយការចង់បានធនធានប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើតម្រូវការនយោបាយក្នុងស្រុកផងដែរ។