អ៊ុយក្រែន៖ យោងតាមមន្ត្រីរោងចក្របានឲ្យដឹងថា កងទ័ពរុស្សីបានចាប់ផ្ដើមបាញ់ផ្លោងទៅលើស្ថានីយថាមពលនុយក្លេអ៊ែរធំបំផុត របស់អឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន។
រោងចក្រ Zaporizhzhia មានប្រមាណ ១ភាគ៤ នៃការបង្កើតថាមពលរបស់អ៊ុយក្រែន។ ការបាញ់ផ្លោងបានកើតឡើង ខណៈការប្រយុទ្ធគ្នាកើនឡើងខ្លាំងនៅទីក្រុង Enerhodar ជាទីក្រុងនៅតាមដងទន្លេ Dnieper។ អភិបាលក្រុង Enerhodar និយាយថា កងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយកងទ័ពរុស្សីនៅជាយទីក្រុងនេះ។ ទីភ្នាក់ងារឃ្លាំមើលគ្រាប់បែកអាតូមិកអង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភខ្លាំងថា ការប្រយុទ្ធគ្នាអាចបណ្តាលឲ្យមានការបំផ្លាញដល់ម៉ាស៊ីនរ៉េអាទ័រនុយក្លេអ៊ែរចំនួន ១៥ របស់អ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន