នគរបាលហូឡង់ ប្រឈមអំពើហិង្សាឆ្នាំថ្មី មិនធ្លាប់មានពីមុនមក ស្របពេលឧប្បត្តិហេតុជាច្រើន

2026/01/02 07:04:52 pm        93

ក្រុមមន្ត្រីបាននិយាយថា មានមនុស្សគប់កាំជ្រួចដាក់នគរបាលនៅហូឡង់ ខណៈមន្រ្តីអនុវត្តច្បាប់របស់ប្រទេសនេះ ប្រឈមមុខនឹង «អំពើហិង្សាដែលមិនធ្លាប់មានពីមុនមក» នៅថ្ងៃចូលឆ្នាំថ្មី ២០២៦ នេះ។ ក្រៅពីហិង្សា ហូឡង់ក៏បានមើលឃើញឧប្បត្តិហេតុឆ្នាំថ្មីដ៏កំណាច ដោយវិហារសាសនាគ្រិស្តមួយសម័យសតវត្សរ៍ទី១៩ នៅទីក្រុងអាំស្ទែរដាំ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងព្រឹកព្រលឹមថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែមូលហេតុនៃចំហេះមិនទាន់ដឹងនៅឡើយទេ។

វិហារសាសនាគ្រិស្តនោះឈ្មោះ Vondelkerk ជាទីទាក់ទាញភ្ញៀវទេសចរជាច្រើន ចាប់តាំងពីត្រូវបានសាងសង់ឡើងនៅឆ្នាំ១៨៧២មក ដោយសារតែអាចមើលឃើញទេសភាពរំលងឧទ្យានធំជាងគេនៅក្នុងទីក្រុងនេះ គឺឧទ្យាន Vondelpark ដ៏ស្រស់ស្អាត។

របាយការណ៍អំពីការវាយប្រហារប្រឆាំងនឹងនគរបាល និងអ្នកពន្លត់អគ្គិភ័យបានរីករាលដាលពាសពេញប្រទេស។ ប្រធានសហភាពនគរបាលហូឡង់ លោកស្រី Nine Kooiman បាននិយាយថា លោកស្រីផ្ទាល់ត្រូវបានគេគប់កាំជ្រួចដាក់ ជាមួយនឹងគ្រឿងផ្ទុះផ្សេងទៀត ក្នុងពេលវេនប្រចាំការនៅទីក្រុងអាំស្ទែរដាំ ខណៈលោកស្រីបាននិយាយថា ទំហំអំពើហិង្សាលើនគរបាលហូឡង់គឺ «មិនធ្លាប់មានពីមុនមកនោះទេ»។ ជាមួយគ្នានេះ គ្រាប់បែកសាំងត្រូវបានគប់ទៅលើណគរបាលនៅភាគខាងត្បូងទីក្រុង Breda។

នៅកន្លែងផ្សេងទៀតក្នុងប្រទេសហូឡង់ ក្មេងប្រុស ១៧ឆ្នាំម្នាក់ និងបុរស ៣៨ឆ្នាំម្នាក់ បានស្លាប់ក្នុងឧប្បត្តិហេតុបាញ់កាំជ្រួចភ្ញីដើម្បីអបអរឆ្នាំថ្មី។ ការហាមឃាត់លើកាំជ្រួចក្រៅផ្លូវការនៅហូឡង់ នឹងចូលជាធរមាននៅឆ្នាំ២០២៦ នេះ។ យោងតាមសមាគមកាំជ្រួចហូឡង់ បានឱ្យដឹងថា ទឹកប្រាក់ដ៏ច្រើនបំផុតកំណត់ត្រាចំនួន ១២៩លានអឺរ៉ូ ត្រូវបានចំណាយលើការទិញកាំជ្រួចទាំងនោះនៅឆ្នាំថ្មីនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm