ក្រសួងពាណិជ្ជកម្មចិន(MOFCOM)និយាយកាលពីថ្ងៃព្រហស្បតិ៍១មករា ២០២៦ថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់យ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅនឹងការរឹតបន្តឹងពាណិជ្ជកម្មអយុត្តិធម៌ណាមួយ ដែលបណ្តាលមកពីយន្តការកែតម្រូវព្រំដែនកាបូន (CBAM) របស់សហភាពអឺរ៉ុប។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនខាងលើ បានធ្វើអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីយន្តការកែតម្រូវព្រំដែនកាបូនេបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី១មករា២០២៦នេះ។
សហភាពអឺរ៉ុបថ្មីៗនេះបានចេញផ្សាយសំណើច្បាប់និងការអនុវត្តន៍ទាក់ទងនឹងយន្តការកែតម្រូវព្រំដែនកាបូន រួមទាំងការកំណត់តម្លៃដើម ឬតម្លៃដែលបានកំណត់ទុកជាមុន សម្រាប់អាំងតង់ស៊ីតេនៃការបំភាយកាបូន និងការធ្វើផែនការដើម្បីពង្រីកវិសាលភាពនៃផលិតផលដែលគ្របដណ្តប់។
យោងតាមអ្នកនាំពាក្យចិនដដែល ការអនុវត្តរបស់សហភាពអឺរ៉ុបត្រូវបានសង្ស័យថារំលោភលើគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក រួមទាំងការប្រព្រឹត្តចំពោះប្រទេសដែលមានការអនុគ្រោះបំផុត និងទង្វើថ្នាក់ជាតិ ហើយផ្ទុយនឹងគោលការណ៍នៃ ការទទួលខុសត្រូវរួមគ្នា ដែលបានបង្កើតឡើងក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការបម្រែបម្រួលអាកាសធាតុ៕
