អ៊ីរ៉ង់ តាំងបដាថ្មីក្នុងក្រុងតេអេរ៉ង់ ដែលគំរាមវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល និងមូលដ្ឋានអាមេរិក

2026/01/02 08:52:40 pm        145

កាលពីថ្ងៃព្រហស្បតិ៍ (១ មករា) អាជ្ញាធរអ៊ីរ៉ង់ បានដំឡើងផ្ទាំងបដាជាច្រើនទូទាំងទីក្រុងតេអេរ៉ង់ ដោយសរសេរក្នុងន័យគំរាមកំហែងវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយរូបភាពនៃបដាទាំងនោះ ដែលបង្ហាញផែនទី និងទីតាំងនៃការវាយប្រហារក្នុងអំឡុងសង្គ្រាម ១២ថ្ងៃ កាលពីខែមិថុនា កន្លងទៅ។

ឃ្លាដែលសរសេរថា «វានឹងកើតឡើងម្តងទៀត» លេចឡើងនៅពីលើរូបភាពនៃទីតាំងដែលអ៊ីរ៉ង់ វាយប្រហារក្នុងអំឡុងសង្គ្រាមខែមិថុនានោះ រួមទាំងរូបភាពមូលដ្ឋានទ័ពអាកាស Nevatim របស់អ៊ីស្រាអែល រោងចក្រចម្រាញ់ប្រេងនិងថាមពល Haifa ក៏ដូចជាមូលដ្ឋានទ័ពអាកាស Al-Udeid របស់កាតា ដែលជាទីតាំងរបស់កងទ័ពអាមេរិកផងដែរ ដែរត្រូវបានកំណត់គោលដៅនៅក្នុងខែមិថុនា។

ក្រុមមន្ត្រីអ៊ីរ៉ង់ បានចាត់ទុកការវាយប្រហារទាំងនោះថាគ្រាន់តែជាផ្នែកដ៏តូចមួយប៉ុណ្ណោះនៃសមត្ថភាពមីស៊ីលដ៏ខ្លាំងក្លារបស់ប្រទេសនេះ ហើយបានព្រមានថា ការសងសឹកនាពេលអនាគត អាចមានលក្ខណៈទូលំទូលាយកាន់តែខ្លាំង។

ការតាំងផ្ទាំងបដាថ្មីនេះ បានកើតឡើងបន្ទាប់ពីសុន្ទរកថាថ្មីៗរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តីពីការគាំទ្ររបស់លោកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងមីស៊ីល ឬនុយក្លេអ៊ែរក្នុងទឹកដីអ៊ីរ៉ង់ ដែលជំរុញឱ្យក្រុមមន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋ និងយោធានៅទីក្រុងតេអេរ៉ង់ ចេញសារប្រឆាំង និងគំរាមកំហែងបកទៅវិញជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm