រាជរដ្ឋាភិបាលកម្ពុជា មិនបង្អន់ដៃលើការងារបោសសម្អាតមីន ដើម្បីជោគជ័យឆ្នាំ២០២៥

2022/03/04 09:47:31 pm        1.0 K

បាត់ដំបង៖ ដើម្បីទទួលបានជោគជ័យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ លើការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែដំណើរការដោយរលូន និងដើរទន្ទឹមគ្នា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ កាលពីម្សិលមិញ បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយ ចុះពិនិត្យ កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី អេលីហ្សា ឆេកឃឺ (Allissar Chaker) តំណាង UNDP ប្រចាំនៅកម្ពុជា លោកលេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រីនាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងបំពេញបេសកកម្មរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ ប្រទេស​ជាមិត្ត​ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុត​ពីគ្រាប់មីន ព្រមទាំងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ​និងប្រទេសជាមិត្ត ​ដែលបាននឹងកំពុងជួយ និងមិនទាន់​បាន​ជួយកម្ពុជា បន្តគាំទ្រនិងចូលរួមដើម្បីបញ្ឈប់វត្តមានគ្រាប់មីន និងដើម្បីភាគជោគជ័យ​របស់​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន ​នៅតែបន្តទៅមុខជានិច្ច ហើយ​ការស្រាវជ្រាវទិន្នន័យ​ចម្ការមីនមិនបច្ចេកទេស ​(Non-Technical Survey) និងការពិនិត្យ​ឡើងវិញ​ នូវការប្រើប្រាស់ដី​ (Revisit) ​ត្រូវតែដើរទន្ទឹមគ្នា ​ដើម្បីកាត់បន្ថយផ្ទៃដី កាត់បន្ថយ​ពេល​វេលា និងកាត់បន្ថយការចំណាយធនធានបោសសម្អាត៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm