លោក KATZ ជំរុញឲ្យកងកម្លាំង IDF ត្រៀមសម្រាប់លទ្ធភាពវាយប្រហារ«បែបថ្ងៃទី ៧ ខែតុលា» នៅ WEST BANK

2026/01/02 09:41:55 pm        264

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃពុធ បានអំពាវនាវឲ្យយោធាត្រៀមខ្លួនសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំដែលអាចកើតមានលើកន្លែងតាំងទីលំនៅ នៅតំបន់វេសបែង  ( West Bank) «តាមរបៀប»នៃការឈ្លានពានភាគខាងត្បូងអ៊ីស្រាអែលដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ពីតំបន់ហ្កាហ្សា។

ការព្រមានពីលោក Katz បានកើតឡើង បន្ទាប់ពីលោកបានទៅទស្សនកិច្ចតំបន់វេសបែង និងបានជួបជាមួយមេបញ្ជាការជាន់ខ្ពស់ រួមទាំងមេបញ្ជាការនៃទីបញ្ជាការកណ្តាល លោកឧត្តមសេនីយ៍ Avi Bluth ដែលមុននេះបានប្រកាសថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវតែត្រៀមខ្លួនសម្រាប់ «សង្គ្រាមដែលមិននឹកស្មានដល់»។

យោងតាម IDF បានឲ្យដឹងថា លោក Bluth បាននិយាយថា៖«សេណារីយោមូលដ្ឋានដែលយើងត្រូវតែត្រៀមខ្លួន គឺការត្រៀមខ្លួនសម្រាប់សង្គ្រាមដែលមិននឹកស្មានដល់»។ «យើងត្រូវបានតម្រូវឲ្យរក្សាការត្រៀមខ្លួននិងប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈពេលដែលប្រើប្រាស់ពេលវេលា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះវិជ្ជា ជីវៈរបស់យើង»។

លោក Katz និងលោក Bluth មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលជំរុញឲ្យមានការព្រមានរបស់ពួកគេអំពីតំបន់វេសបែង ជាកន្លែងដែលការវាយប្រហារភេរវកម្មប៉ាឡេស្ទីន និងអំពើហិង្សារបស់អ្នកតាំងទីលំនៅ បានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីជាងពីរឆ្នាំមុន។ វាមិនដូចតំបន់ហ្កាហ្សា ដែលបច្ចុប្បន្នត្រូវបានបែងចែករវាងការគ្រប់គ្រងរបស់អ៊ីស្រាអែល និងក្រុមហាម៉ាសទេ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) រក្សាការគ្រប់គ្រងយោធាលើតំបន់វេសបែង និងធ្វើ ប្រតិបត្តិការប្រឆាំងភេរវកម្មស្ទើរតែរាល់ថ្ងៃ នៅទីនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm