ជំនួយចលនាអូឡាំពិកអន្ដរជាតិ ដែលភាគច្រើនជាសម្ភារកីឡា បានប្រគល់ជូនក្រសួងអប់រំ សម្រាប់ជួយជនភៀសសឹក

2026/01/02 09:50:14 pm        122

ជំនួយរបស់ចលនាអូឡាំពិកអន្ដរជាតិ ដែលមានភាគច្រើនជាសម្ភារសិក្សា ពិសេសសម្ភារកីឡា ត្រូវ​ប្រគល់ជូ​នក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយ​ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មាន​ប្រសាសន៍​ថា ​នេះជាលើកទី២ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​​នាំ​យក​ជំនួយ​ពី​ចលនាអូឡាំពិកអន្ដរជាតិ បរិច្ចាគជួយដល់ជនភៀសសឹក តែជំនួយលើកនេះ ផ្ដោត​ជា​ពិសេស​លើ​សម្ភារសិក្សា និងសម្ភារកីឡា សម្រាប់ជួយសម្រួលដល់គ្រូបង្រៀន ពិសេស​សិស្សា​នុ​សិស្ស ​ដែលបានភៀសសឹក ក្នុងការបន្ដឱកាសសិក្សាផង និងលេងកីឡាផង។

គួរដឹងថា តាមរយៈមូលនិធិជនភៀសសឹកអូឡាំពិក ដែល​បង្កើត​ឡើង​ក្រោម​អនុស្សា​រណៈ​យោគ​យល់​គ្នា ​រវាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងអង្គការសហប្រជាជាតិ(UN) កាល​ពី​ថ្មី​ៗ ​គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្ដល់នូវ​អំណោយ​សប្បុរស​ធម៌​ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួយដល់ជនភៀសសឹកកម្ពុជា ហើយជំនួយទាំងអស់ មួយ​ផ្នែក​ធំ ដែលរួមមានអង្ករ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជាច្រើន ត្រូវបានក្រុ​ម​ការងារ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា នាំយកបរិច្ចាគជួយផ្ទាល់ដល់ជនភៀសសឹក តាមរយៈអាជ្ញាធរ​ខេត្ត​ឧត្ដរ​មាន​ជ័យ ហើយជំនួយមួយផ្នែកទៀត ដែលភាគច្រើនជាសម្ភារសិស្សា និងសម្ភារកីឡា អម​ថវិកា ៨លានរៀល បានបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែល​ជា​ស្ថាប័ន​តំណាង​រាជ​រដ្ឋាភិបាល ក្នុងចលនាកីឡា៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        54
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        424

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm