លោក MEDVEDEV៖ អ៊ុយក្រែនត្រូវប្រឈមនឹងការសងសឹកដែលជៀសមិនរួច ចំពោះការវាយប្រហារលើតំបន់ KHERSON

2026/01/02 10:01:12 pm        296

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev បានប្រាប់សារព័ត៌មាន TASSថា អ៊ុយក្រែននឹងត្រូវប្រឈមនឹងការសងសឹកដែលជៀសមិនរួច ចំពោះការវាយប្រហាររបស់ខ្លួនលើជនស៊ីវិលនៅក្នុងតំបន់ Kherson។

នៅពេលត្រូវបានស្នើសុំឲ្យធ្វើការអត្ថាធិប្បាយអំពីការវាយប្រហារដោយយានដ្រូនរបស់កងទ័ពអ៊ុយក្រែនលើហាងកាហ្វេ និងសណ្ឋាគារមួយ នៅក្នុងភូមិ Khorly លោកបានសង្កត់ធ្ងន់ថា៖«មនុស្សមានសតិសម្បជញ្ញៈ ខ្វះពាក្យសម្តីដើម្បីពិពណ៌នាអំពីសកម្មភាពរបស់ក្រុមណាស៊ីនិយម»។

លោក Medvedev បានចង្អុលបង្ហាញថា៖«អ្វីដែលសមរម្យសម្រាប់រឿងនេះ គឺភាសាសងសឹកដែលគ្មានមេត្តា។ ការសងសឹកដំបូង គឺជៀសមិនរួច នៅពេលដែលកងទ័ពរបស់យើង រុលចូលទៅមុខ»។ 

លោកបានលើកឡើងថា ក្រុមណាស៊ីនិយម ត្រូវតែត្រូវបានកម្ចាត់ចោល នៅគ្រប់ទីកន្លែងដែលពួកគេនៅ មិនថា នៅអ៊ុយក្រែន ឬអឺរ៉ុបទេ។

នាពេលមុននេះ អភិបាលតំបន់ Kherson លោក Vladimir Saldo បាននិយាយថា មនុស្ស ២៤ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនទៅលើហាងកាហ្វេមួយ និងសណ្ឋាគារមួយ ដែលជនស៊ីវិល កំពុងប្រារព្ធពិធីចូលឆ្នាំថ្មី៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm